header ads

Sponsor

រឿងរ៉ាវជីវិតគ្រួសាររបស់លោកស្រី ទ្រី ដាណា ដែលចង់វិលមករស់នៅក្នុងភាពនៅលីវជាថ្មីម្តងទៀតបានចែករំលែកពាសពេញបណ្តាញសង្គម ។ ក្នុងនោះគេក៏បានឃើញលោកជំទាវ នឹម វណ្ណៈ ក៏បានស្វាគមន៍ចំពោះការលើកឡើងរបស់ថៅកែពេជ្ររូបនេះដោយបានបន្ថែមថា ចង់ឱ្យលោកស្រី ទ្រី ដាណា ពីមុនត្រឡប់មកវិញ ..។ ក្នុងពេលដែលោកស្រី ទ្រី ដាណា បានបង្ហោះសារជាបន្តបន្ទាប់ក្តី តែបើក្រឡេកមើលលោក រស់ រាជ្ជសាល បានរក្សាភាពស្ងប់ស្ងាត់តែម្តង ។


ចាប់តាំងពីបង្ហាញការអាក់អន់ចំពោះគ្រួសារខាងស្វាមីមកគេសង្កេតឃើញថាលោកស្រី ទ្រី ដាណា មិនបានបង្ហាញរូបភាពរួមគ្នាជាមួយស្វាមីឡើយ ។ សូម្បីតែក្នុងពិធីសង្រ្កាន្តដែលទើបធ្វើកាលពីពេលថ្មីៗនេះក្តី ។យ៉ាងណាមិញកាលពីថ្ងៃទី ២៣ម្សិលមិញនេះថៅកែពេជ្រូរូបនេះបានរៀបរាប់ថា« តាមពិតយើងមានរបស់មានតម្លៃក្នុងដៃហើយ តែយើងមិនចេះថែរក្សា យូរៗក៏ភ្លេចខ្លួនលែងអោយតម្លៃ។

ឯរបស់មានតម្លៃនោះក៏ចឹងដែរ បើនៅនៅកន្លែងដែលគេមិនផ្ដល់តម្លៃហើយ ទោះថ្លៃកប់ពពក ក៏នៅតែគ្មានតម្លៃដែរពេលខ្លះយើងព្យាយាមបន្ទាបខ្លួន ដើម្បីភាពស្និទ្ធស្នាល តែគេបែរជាចាប់ផ្ដើមមើលងាយយើង ហើយគិតថាយើងស្រួលៗ ងាយៗ ចង់ធ្វើម៉េចក៏បាន។ មានរឿងជាច្រើនដែលពិបាកនិយាយហើយក៏ទ្រាំដែរដើម្បីកិត្តិយស តែមិនអាចរងសំពាធតទៅទៀតបាន មានតែនិយាយខ្លះទើបធូរចិត្ត។មានពេលខ្លះ ខ្ញុំទៅលេងផ្ទះគាត់ កំពុងអង្គុយញាំបាយជាមួយគាត់និងគ្រួសារ ក៏មានអ្នកចេញចូលបន្តបន្ទាប់ដោយមិនប្រាប់ថាមកពីណាជាអ្នកណា ហើយអ្នកខ្លះជាពួកម៉ាកប្អូនៗគាត់ ក៏ចូលមកអង្គុយជុំគ្នាជាមួយខ្ញុំដោយមិនប្រាប់មុនរឺប្រាប់ខ្ញុំមុនសោះចេះតែមកចូលចេញតាមចិត្តនឹកឃើញ។

ខ្ញុំមិនប្រកាន់អីទេ តែខ្ញុំមានអារម្ម ណ៍ថាហាក់ដូចជាគ្មានតម្លៃអ្វីសោះ។មនុស្សយើង ពេលគ្មានអ្នកណាក្រែងចិត្ត ក៏ចាប់ផ្ដើមតូចចិត្តដែរ ទោះយើងដាក់ខ្លួន ក៏ត្រូវផ្ដល់តម្លៃដល់យើងដែរ។ មិនអីទេ មិនផ្ដល់តម្លៃដល់ខ្ញុំ ខ្ញុំក៏គិតដូចគ្នា ចាប់ពីថ្ងៃនេះទៅខ្ញុំមានតំលៃរបស់ខ្ញុំត្រូវយល់ផងថាខ្ញុំជាអ្នកណា»។

ការលើកឡើងរបស់លោកស្រី ទ្រី ដាណា ដែលបង្ហាញពីការមិនទទួលបានតម្លៃពីក្រុមគ្រួសារសាច់ថ្លៃនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញយោបល់ជាច្រើននៅក្នុងរឿងនេះដោយម្នាក់ៗគាំទ្រឱ្យថៅកែពេជ្ររូបនេះវិលមកជីវិតSingle ដូចមុន ។ ជាមួយគ្នានោះគេក៏បានឃើញលោកជំទាវ នឹម វណ្ណៈ ជាកូនស្រីរបស់លោក ជំទាវ ហ៊ុន ស៊ីណាត ដែលបានទៅចូលរួមនៅក្នុងពិធីមង្គលការរបស់ថៅកែពេជ្ររូបនេះបានបញ្ចេញយោបល់ថា«ស្វាគម ន៍ការវិលត្រលប់មកជាបង ទ្រី ដាណា ដែលអូនធ្លាប់ស្គាល់វិញ។ ការបន្ទាបខ្លួនចំពោះមនុស្សមិនអោយតំលៃបងឥលូវដល់ពេលដែលបងត្រូវយកតំលៃនិងរក្សាតំលៃខ្លួនឯងវិញហើយបង»។ បើទោះភរិយាបានចែករំលែករឿងរ៉ាវនៅក្នុងចិត្តជាច្រើនតាមបណ្តាញសង្គមក្តី ស្របនឹងជីវិតគូប្រឈមនឹងភាពបាក់បែកក្តី តែលោក រស់ រាជ្ជសាល បានរក្សាចិត្តយ៉ាងស្ងប់ពោលមិនមានតបតអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post