header ads

Sponsor

តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា បានចេញមុខសរសើរដល់ភាពក្លាហានរបស់តារាចម្រៀង ពេជ្រ សោភា ដែលហ៊ាននិយាយការពិត។ ការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតា បែបនេះក្រោយតារាចម្រៀង ពេជ្រ សោភា បាននិយាយថាមិនចង់ឱ្យរូបថតរបស់ខ្លួននៅមុខអ្នកនាង ម៉េង​ កែវពេជ្ជតា ទេព្រោះអ្នកនាងជាតារាចម្រៀងរៀមច្បងដែលមានឈ្មោះល្បីម្នាក់ ។

គេចាំបានថាថ្មីៗនេះមានតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា បានចេញមុខរៀបរាប់ថានាងមិនសប្បាយចិត្តពេលដែលឃើញរូបភាពរបស់ខ្លួននៅមុខនិងធំជាងអ្នកនាង​ ម៉េង កែវពេជ្ជតា ព្រោះបើប្រៀបធៀបខ្លួនពិតជានៅក្មេងខ្ចីនៅក្នុងវិស័យសិល្បៈ។


ពេជ្រ សោភា បានបន្ថែមថានាងស្គាល់ទីតាំងដែលខ្លួននៅត្រង់ចំណុចណា ដូច្នេះបើគេដាក់រូបនាងនៅមុខឬធំជាងតារាចម្រៀង ម៉េង កែវពេជ្ជតា នាងពិតជាខ្មាស់ខ្លួនឯងខ្លាំងណាស់​។ ជាមួយនឹងការលើកឡើងរបស់ ពេជ្រ សោភា បានធ្វើឱ្យ ម្ចាស់បទ«ស្នេហ៍ប្រុសង៉ក់ង» រូបនេះមានការរំភើបចិត្តជាខ្លាំង នឹងបានតបទៅ ពេជ្រ សោភា វិញភ្លាមៗ ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា «អរគុណប្អនស្រី​ ពេជ្រ​ សោភា​ និងសូមសរសើរនូវភាពក្លាហានរបស់ប្អូនស្រីនិយាយការពិត​ ។ ពីមុនមានជនខិលខូចមួយក្រុមបានចូលមកបញ្ឆេះកំហឹងអោយខ្ញុំស្អប់គាត់​ និងអោយគាត់ស្អប់ខ្ញុំ​ ។

ពួកគេបានប្រើមធ្យោបាយដ៏ថោកទាបបង្កើតពាក្យឈ្លោះឆ្លងឆ្លើយអោយខ្ញុំ​ និងតារាផ្សេងៗទៀតយល់ច្រលំខឹងគ្នា​ និងបានធ្វើអោយទស្សនិកជនស្អប់ខ្ញុំ​ ថាខ្ញុំមិនដែលចេះត្រូវនឹងនរណា​ តែតាមការពិត​ ដូចបងប្អូនបានឃើញស្រាប់​ ។ អរគុណបងៗប្អូនៗអ្នកសិល្បះ​ អរគុណមនុស្សល្អៗ​ អរគុណពេលវេលា​ ដែលជាអ្នកបញ្ជាក់អោយខ្ញុំយ៉ាងត្រជាក់​ ។ ជូនពរប្អូនស្រី​ ពេជ្រ​ សោភា​ និងពុកម៉ែបងប្អូន​ ក្រុមគ្រួសារ​ សូមមានក្តីសុខសុភមង្គលឈ្​នះអស់មារសត្រូវ​ និងកាន់តែមានហ្វ៊ែនច្រើនៗបន្តទៀត»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post