header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ដំណើរមកស្រុកខ្មែររបស់អ្នកនាង យ៉ាន់ លីនដា និងកូនស្រីលើកនេះដោយអ្នកនាងនិងកូនស្រីបានបង្ហាញវត្តមានជុំគ្នាជាមួយអតីតស្វាមី លោក យ៉ែម សំអូន យ៉ាងរីករាយដូចគ្រួសារតែមួយ។ មិនតែប៉ុណ្ណោះថ្មីៗនេះលោក យ៉ែម សំអូន ក៏បានជូនកាដូចិញ្ជៀនពេជ្រយ៉ាងស្រស់ស្អាតដល់អ្នកនាងក្រោយចែកផ្លូវគ្នា ៩ឆ្នាំ ថែមទៀត។

គេចាំបានថាកាលពីអំឡុងខែឧសភាអ្នកនាង យ៉ាន់ លីនដា បានសុំចែកផ្លុវជាមួយស្វាមីតារាចម្រៀង យ៉ែម សំអូន ដោយសារលោកបានប្រើអំពើរហឹង្សាទៅលើអ្នកនាង។ បន្ថែមពីនោះក៏មានការលើកឡើងថាលោកមានទំនាក់ទំនងស្នេហាភេទដូចគ្នាផងដែរ ។ តាំងពីពេលនោះមកអ្នកនាង យ៉ាន់ លីនដា ក៏បានត្រឡប់ទៅរស់នៅប្រទេសអូស្ត្រាលីជាមួយកូនស្រី តែអ្នកនាង​និងកូនស្រី តែងចុះឡើងស្រុកខ្មែរជាធម្មតា តែមិនដែលបង្ហាញវត្តមានជាមួយលោក យ៉ែម សំអូន ម្តងណាឡើយ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកនាង យ៉ាន់ លីនដា និងកូនស្រីបានមកលេងស្រុកខ្មែរ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសិល្បៈមានការចាប់អារម្មណ៍នោះគឺអ្នកនាងនិងកូនស្រីបានបង្ហាញវត្តមានជាមួយអតីតស្វាមី យ៉ែម សំអូន យ៉ាងរីករាយនៅក្នុងដំណើរកម្សាន្តក៏ដូចជាការទទួលទានអាហាររួមគ្នាដូចគ្រួសារតែមួយ ។


មួយវិញទៀតថ្មីៗនេះលោក យ៉ែម សំអូន ក៏បានបង្ហាញរូបភាពចិញ្ជៀនពេជ្រនូវដៃរបស់នារីម្នាក់ដោយភ្ជាប់សារខ្លីថា «ផ្តល់ដំបូងបន្ទាប់ពី ៩ឆ្នាំ»។ទោះមិនបានបង្ហាញមុខម្ចាស់ដៃពិតមែន តែតាមរយៈសារនេះគេជឿជាក់ថាដៃមួយនេះគឺអ្នកនាង យ៉ាន់ លីនដា ជាភរិយារបស់លោកតែម្តង ។ ក្នុងនោះគេក៏បានឃើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានបង្ហាញការត្រេកអរនិងជូនពរជាច្រើនក្រោយឃើញលោក យ៉ែម សំអូន និងអតីតភរិយាវិលមកជានាគ្នាបែបនេះ ។

បើតាមការលើកឡើងរបស់អ្នកសិល្បៈដែលស្និទ្ធជាមួយលោក យ៉ែម សំអូន បាននិយាយថាលោក យ៉ែម សំអូន ជាមនុស្សប្រុសទទួលខុសត្រូវណាស់កន្លងមកទោះបែកពីភរិយា តែលោកនៅតែផ្តល់ប្រាក់ឧបត្ថម្ភដល់កូនស្រីមិនដែលខានម្តងណាឡើយ។មួយវិញទៀតបើនិយា យពីសម្ភារៈអ្នកនាង​ យ៉ាន់ លីនដា  ជាអតីតភរិយាដែលមានដូចជាសម្លៀកបំពាក់ ស្បែកជើង ក៏ដូចជារូបថតនៅរក្សាទុកក្នុងផ្ទះដដែលក្នុងរយៈពេល៩ឆ្នាំនេះ ។ ដូនេះជារឿងត្រឹមត្រូវហើយដែលអ្នកទាំងពីរវិលមកត្រូវរ៉ូវគ្នាវិញបែបនេះហើយអ្នកដែលសប្បាយចិត្តខ្លាំងជាងគេនោះគឺកូនស្រីតែម្តង ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post