header ads

Sponsor

ដ្បិតលើកឡើងពេញៗមាត់ថាលោក រស់ រាជ្ជសាល ជាស្វាមីមិនមានកំហុសក៏ពិតមែន តែសព្វថ្ងៃថៅកែពេជ្រ ទ្រី ដាណា និងស្វាមីកំពុងរស់នៅបែកគ្នា ដែលសូម្បីតែស្វាមីឆាតមកក៏លោកស្រីមិនមើលដែរ ពោលលោក រស់ រាជ្ជសាល កំពុងស្ថិតនៅក្នុងការពិចារណារបស់លោកស្រី ថាគួរបន្តឬទម្លាក់អម្រែកមួយនេះ ។


ដ្បិតមានមតិមួយចំនួនលើកឡើងថារឿងឯកជនរបស់លោកស្រី ទ្រី ដាណា ជាទីផ្សារ ហើយខ្លះថាបំពុលសង្គមក្តី​ តែកាលពីថ្ងៃទី ២៥ ម្សិលមិញនេះអ្នកជំនួញរូបនេះបានឡាយវីដេអូបកស្រាយថាមូលហេតុដែលលោកស្រីយករឿងគ្រួសារមកបង្ហាញក្នុងហ្វេសប៊ុកដើម្បីទាមទាររកភាពស្អាតស្អំមកវិញ ។ ណាមួយរឿងនេះក៏ចេញមកពីហ្វេសប៊ុកដោយសារការបង្ហាញសកម្ម ភាពម្តាយក្មេកទទួលទានបាយជាមួយទឹកត្រី ដែលធ្វើឱ្យមហាជនខ្លះលោកស្រីមិនបានគិតគូរដល់ម្តាយក្មេក ។

មិនមានការលាក់លៀមបើស្តាប់តាមការរៀបរាប់ត្រួសៗលោកស្រី ទ្រី ដាណា ចំណាយប្រាក់ទៅលើគ្រួសារស្វាមីមិនតិចម៉ឺនដុល្លារនោះទេក្នុងរយៈពេលប៉ុន្មានខែនេះ ។ ជាក់ស្តែងគ្រាន់តែរៀបការភ្លាមលោកស្រីបានឱ្យប្រាក់ទៅស្វាមីរាប់ម៉ឺនដុល្លារដើម្បីជូន ក្រុមគ្រួសារក៏ដូចជាដោះបំណុលម្តាយក្មេកយ៉ាងរៀបរយ ។មិនតែប៉ុណ្ណោះក៏បានជួយជួសជុលផ្ទះនិងដាក់ម៉ាស៊ីនត្រជាក់ឱ្យម្តាយក្មេកដោយចំណាយប្រាក់រាប់ពាន់ដុល្លារផងដែរ។ ក្រៅពីទិញសម្លៀកបំពាក់និងជូនជាគ្រឿងពេជ្រដល់ម្តាយក្មេក លោកស្រីតែងជូនប្រាក់ទៅម្តាយក្មេកជាប្រចាំខែទៀតផង ហើយពេលជួបម្តាយម្តងៗលោកស្រីក៏បានជូនប្រាក់ខ្ទង់ពាន់ដុល្លារមិនដែលខាននោះទេ ។

លោកស្រី ទ្រី ដាណា បានបន្ថែមថាលោកស្រីបានរៀបរយរួចរាល់ព្រោះមិនចង់ឱ្យរឿងបែបនេះកើតឡើងម្តងទៀតដូចជីវិតគូកន្លងមក​។ប៉ុន្តែនៅតែមានរឿងបែបនេះដែលធ្វើឱ្យលោកស្រីមានសម្ពាធខ្លាំង ។ថៅកែពេជ្ររូបនេះបាននិយាយច្បាស់នៅក្នុងវីដេអូឡាយថា«បញ្ហានេះប៉ះពាល់ដល់ជិវិតប្តីប្រពន្ធខ្ញុំហើយបងសាល និងខ្ញុំមើលមុខគ្នាមិនត្រង់ហើយខ្ញុំសម្រេចចិត្តថានឹងគិតសារឡើងវិញ។បើនៅតែបែបនេះទៀតមិនអាចទ្រាំបានទេខ្ញុំការប្តីមកដើម្បីឱ្យមានក្តីសុខផ្លូវចិត្ត ដើម្បីឱ្យប្តីកំដរដើរទៅមុខទាំងអស់គ្នា។

បើទម្លាក់បន្ទុកមកលើខ្ញុំច្រើនពេកខ្ញុំមានសិទ្ធទម្លាក់ចោល ទោះស្រឡាញ់ប្តីប៉ុណ្ណោ តែអាចទម្លាក់អម្រែកបាន»។ រហូតមកដល់ពេលនេះជីវិតអាពាហ៍ពិពាហ៍របស់លោកស្រី ទ្រី ដាណា និងស្វាមីហាក់ផុយស្រួយនៅឡើយ។យ៉ាងណាមិញទោះមិនមានកំហុស តែដោយសារលោក រស់ រាជ្ជសាល នៅជំពាក់គ្រួសារច្រើនទើបលោកប្រឈមហានិភ័យដោយសារកំពុងស្ថិតនៅក្នុងការពិចារណាពីសំណាក់ភរិយា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post