header ads

Sponsor

មានការគាំទ្រនិងចូលរួមបញ្ចេញមតិជាច្រើនក្រោយកីឡាការិនីឆ្នើម សួ្រង ភាវី បានបង្ហាញការមិនពេញចិត្តក្រោយអ្នកនាងយល់ថាតារាចម្រៀងល្បីលំដាប់ប្រទេសមួយរុបបែរជាផលិតបទចម្រៀងបែបពង្រីកវប្បធម៌ប្រទេសជិតខាងទៅវិញ ។ បន្ថែមពីនោះអ្នកនាងបានបន្តថាអ្នកនាងជាមនុស្សឃើញត្រូវថាត្រូវខុសថាខុសមិនតែស្ករទេ ។


ក្នុងនាមជាកីឡាការិនីឆ្នើមជំនាញបុកប៊ីយ៉ា ជារឿយៗគេតែងឃើញអ្នកនាង ស្រួង ភាវី បញ្ចេ ញទស្សនៈឬការចែករំលែកគំនិតនានានៅក្នុងបណ្តាញសង្គម ។ យ៉ាងណាមិញថ្មីនេះអ្នកនាងបានបង្ហោះសារខ្លីដែលមានអត្ថន័យថា «ជា​តារា​ល្បី​ ហើយ​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​ខ្លួន​ តែ​ផលិត​ចម្រៀង​បែប​ពង្រីក​វប្បធម៌​ប្រទេស​គេ​ ហើយ​បង្រួម​វប្បធម៌​ប្រទេស​ខ្លួន​ទៅ​វិញ​។ ហេតុ​អ្វី​?»។

បន្ថែមពីនេះអ្នកនាងក៏បានសង្កត់ធ្ងន់ថា «ឃើញ​ថា​ត្រូវ​ខ្ញុំ​គាំទ្រ​ ឃើញ​ឆ្គង​ខុស​ខ្ញុំ​រិះគន់​ដើម្បី​កែ​លម្អ​ អត់​តែ​ៗ​ស្ករ​ៗ​ជាមួយ​ទេ​ ខ្លាច​កើត​ទឹក​នោម​ផ្អែម​ ព្រោះ​ជំងឺ​តែ​ស្ករ​ធ្វើ​ឱ្យ​ជាតិ​និង​វប្បធម៌​រលាយ​ឆាប់​ណាស់»។អ្វីដែលកត់សម្គាល់ដ្បិតមិនបានបញ្ជាក់ចំឈ្មោះថាជាតារាចម្រៀងរូបណាក៏ពិតមែន តែអ្នកលេងបណ្តាញសង្គមជាច្រើនយល់ថាអ្នកនាង ស្រួង ភាវី កំពុងសំដៅទៅលើតារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ដែលទើបចេញបទចម្រៀង «អូនរាំអេន»។ មិនតែប៉ុណ្ណោះMVនៅក្នុងបទចម្រៀង«ឆ្នាំហ្នឹងសប្បាយខ្លាំង» ទៀតសោតក៏មានការបញ្ចូលនូវកាំភ្លើងបាញ់ទឹកដែលជនជាតិថៃនិយមលេងនៅក្នុងពិធីបុណ្យចូលឆ្នាំ ។

ជុំវិញការបង្ហោះសាររបស់អ្នកនាង ស្រួង ភាវី ក៏មានការពេញចិត្តនិងបញ្ចេញទស្សនៈគាំទ្រជាច្រើនដោយអ្នកខ្លះបាននិយាយថា«មែនតើបងឃើញចឹងហួសចិត្ត» «កុំឲ្យតែcopyបទគេមកច្រៀងដូចពីមុនទៀតទៅបានហើយ ពាក្យថាឧកញ៉ាវាគ្មានតម្លៃដូចពីសម័យពីដើមទៀតឡើយក្នុងរាជ្ជកាលនេះមិនគួរឲ្យគោរពវាអស់តម្លៃហើយ» «និយាយត្រូវបង. យើងឱនក្បាលទៅរកថៃរហូត ទាំងដែលជនជាតិថៃមិនដែលអោយតម្លៃខ្មែរយើងផង»។ទោះបីជាមានការលើកឡើងបែបនេះក្តី តែកន្លងមកតារាចម្រៀង ខេមរៈ​ សិរីមន្ត បានលើកឡើងនៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថាការសហការជាមួយប្រទេសនានាគឺដើម្បីពង្រីកទីផ្សារសិល្បៈវប្បធម៌ខ្មែរបង្ហាញទៅកាន់ពិភពលោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post