header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រលោក សេន រ៉ានុត ដែលធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនិងមានរូបរាងស្រស់សង្ហាម្នាក់បានបង្ហាញវត្តមានជាមួយនារីរូបស្រស ម្នាក់នៅក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរនៅក្នុងទឹកដីកំណើត ។ ក្នុងនោះក៏មានការចង់ដឹងថាតើនារីម្នាក់នោះជាដៃគូរបស់លោកឬបែបណាព្រោះកន្លងមកអតីតតារាចម្រៀងរូបនេះមិនដែលបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈម្តងណាឡើយ ។ 
 

ដ្បិតចាកចេញទៅរស់នៅសហរដ្ឋអាមេរិករយៈពេលជាច្រើនឆ្នាំក្តី តែលោក សេន រ៉ានុត  តែងចែករំលែកពីរូបភាពក៏ដូចជាសកម្មភាពរបស់លោករស់នៅទីនោះបង្ហាញដល់អ្នកគាំទ្រដែលរស់នៅក្នុងស្រុក។ក្រៅពីមានអាជីវកម្មជាអ្នកលកគ្រឿងអលង្ការនៅទឹកដីអាមេរិកលោក សេន រ៉ានុត នៅតែបន្តអាជីពជាអ្នកចម្រៀងដដែល ។ អ្វីដែលកត់សម្គាល់ខុសពីអ្នកសិល្បៈដទៃលោក សេន រ៉ានុត មិនដែលបើកបង្ហាញមុខដៃគូ ឱ្យអ្នកគាំទ្របានឃើញម្តងណាឡើយ ។ បើទោះមានការលើកឡើងថាលោកមានភរិយាហើយក្តី ។

 ប៉ុន្តែថ្មីៗនេះគេបានឃើញសម្អាងការមួយបានបង្ហាញរូបភាពរបស់លោក សេន រ៉ានុត និងនារីម្នាក់នៅក្នុងឈុតអាពាហ៍ពិពាហ៍ខ្មែរដោយភ្ជាប់សំណេរខ្លីថា «ថ្ងៃនេះសុំផុសរូបអាយដលមួយ សេន រ៉ានុត ដែលរស់នៅUSA តែមិនភ្លេចទឹកដីកំណើត អរគុណប្អូនដែលមកលេងបងនឹងគ្រាំទ្រសំអាងការ ហេងមានលាភ»។ បើតាមការលើកឡើងរបស់លោក សេន រ៉ានុត បានឱ្យដឹងថា ជារូបភាពចាស់ដែលលោកបាន បានមកលេងស្រុកកំណើតនាពេលកន្លងមក ។ មានការលើកឡើងថានារីម្នាក់នោះអាចជាភរិយារបស់លោកផងដែរ ។ 
 

អ្វីដែលកត់សម្គាល់ទោះបីជាមានវ័យប្រមាណជាង ៤០ឆ្នាំក្តី តែបើនិយាយពីមុខមាត់របស់តារាចម្រៀងរូបនេះវិញនៅតែស្រស់សង្ហាមិនប្រែប្រួលទៅតាមវ័យនោះឡើយ។ដោយសារតែលោ ក សេន រ៉ានុត មិនដែលបើកបង្ហាញពីជីវិតស្នេហាទើបមិនគេមិនដឹងថាតើសព្វថ្ងៃលោកមានកូនឬបែបណាឡើយ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post