header ads

Sponsor

ដ្បិតមានសុខភាពល្អប្រសើរនិងបានវិលមកប្រឡូកនៅក្នុងការងារសិល្បៈក្តី តែតារាចម្រៀង និងសម្តែងលោក យូ ឌីស្កូ  នៅតែចងចាំមិនភ្លេចអតីតកាលពេលដែលលោកមានជំងឺធ្ងន់ត្រូវវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាកាលពី ៦ឆ្នាំមុន ។ តារាសម្តែងនិងចម្រៀងរូបនេះបានប្រាប់ថា អរគុណពេលវេលាដែលធ្វើឱ្យលោកស្គាល់មនុស្សជុំវិញខ្លួនកាន់តែច្បាស់ ។

ហាក់សំណាងជាងតារាដទៃលោក យូ ឌីស្កូ បានទទួលប្រាក់ឧបត្ថម្ភពីសំណាក់សប្បុរជនមួយចំនួន ជាពិសេសអតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន រាប់ម៉ឺនដុល្លារដើម្បីចេញទៅដូរក្រ លៀននៅប្រទេសឥណ្ឌា ។  ជាលទ្ធផលការវះកាត់ក៏ទទួលបានជោគជ័យបើគិតមកដល់ពេលនេះរយៈពេលប្រមាណជា ៦ឆ្នាំហើយលោក យូ ឌីស្កូ ក៏មានសុខភាពល្អប្រសើរហើយរូបសម្រស់ក៏បានត្រឡប់មកស្រស់សង្ហាវិញ ។ ប៉ុន្តែយ៉ាងណាតារាសម្តែង និងចម្រៀងរូបនេះហាក់មិនភ្លេចនូវអតីតកាលរបស់ខ្លួន ។


ជាក់ស្តែងថ្មីៗនេះលោកបានបង្ហោះរូបភាពបីសន្លឹកដោយរៀបរាប់ថា«6ឆ្នាំកន្លងផុតទៅ ដែលធ្វើអោយខ្ញុំចងចាំមិនភ្លេចនៅរូបភាពមួយនេះ វាគឺជាជីវិតទីពីររបស់ខ្ញុំដែលបានរស់មកដល់សព្វថ្ងៃនេះ ដោយគុណបំណាច់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន គឺមហាគុណរបស់សម្តេចពុកសម្តេចម៉ែដែលបានជួយជីវិតកូនម្នាក់នេះអោយរស់មកដល់សព្វថ្ងៃ ហើយក៏អរគុណដល់ពុកម៉ែបងប្អនដែលរស់នៅក្រៅប្រទេសនឹងក្នុងប្រទេសដែលបានជួយជាចវិការជួយដល់រូបខ្ញុំផងដែរ អរគុណពេលវេលាកន្លងមកធ្វ់អោយខ្ញុំស្គាល់មនុស្សជុំវិញខ្លួនកាន់តែច្បាស់ អំពើរល្អមិនសាបសូន្យ26.04.2018 26.04.2024»។

ជុំវិញការរៀបរាប់របស់តារាចម្រៀង និងសម្តែងរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានផ្តល់កម្លាំងចិត្តដល់រូបលោកហើយខ្លះទៀតក៏បានសរសើរនូវសំណាងល្អរបស់លោកផងដែរ ។ សព្វថ្ងៃលោក យូ ឌីស្កូ ក៏មានឱកាសបានវិលមកប្រឡុកនៅក្នុងអាជីពសិល្បៈដែលមានទាំងការសម្តែង និងច្រៀងនៅក្នុងកម្មវិធីនានាឡើងវិញបើទោះមិនមមាញឹកខ្លាំងដូចមុនក្តី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post