header ads

Sponsor

ដ្បិតមានវ័យជ្រេនិងមានពិធីករការិនីស្រករក្រោយរីកដុះដាលច្រើនក្តី តែអ្នកនាង យុគ ចិន្តា នៅតែជាពិធីការិនីឆ្នើមនិងមានប្រជាប្រិយភាពដែលមិនទាន់រកជើងខ្លាំងណាផ្តួលតំណែងបានឡើយ ។ ប៉ុន្តែយ៉ាងណាពិធីការិនីរូបនេះបែរជាព្រលយថាចង់សម្រាកពីការងារទាំងនេះ តែរង់ចាំបណ្តុះបណ្តាលកូនស្រីនៅក្នុងអាជីពមួយនេះឱ្យរឹងមាំជាមុនសិន។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថាមិនត្រឹមតែមានឈ្មោះបោះសំឡេងនៅក្នុងអាជីពជាពិធីការិនីប៉ុណ្ណោះទេ តែ អ្នកនាង យុគ ចិន្តា ក៏ជាសិល្បការិនីដែលមានទ្រព្យធូរធារនៅក្នុងចំណោមតារាល្បីលំដាប់ប្រទេសម្នាក់ដែរ ។ ក្រៅពីការងារសិល្បៈអ្នកនាងក៏មានមុខរបរធំៗជាច្រើន ជាពិសេសដីជាច្រើនហិចតានៅតាមបណ្តារខេត្តថែមទៀត ។ ប៉ុន្តែយ៉ាងណាគេមិនសូវឃើញអ្នកនាង សម្ញែងសម្ភារៈហាយសូប៉ុន្មានឡើយ ភាគច្រើនអ្នកនាងចំណាយពេលប្រើជីវិតសាមញ្ញបែបអ្នកចំការនៅដីដែលនៅខេត្តកោះកុងទៅវិញ។

 បើតាមការរៀបរាប់របស់ពិធីការិនីជើងចាស់រូបនេះឱ្យសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថាបើតាមគម្រោងអ្នកនាងចង់សម្រាកពីការងារសិល្បៈហើយក៏មានបំណងចង់ឱ្យកូនស្រីមានគូស្រករឆាប់ៗដែរ តែក្រោយមកក៏ប្តូរចិត្តវិញព្រោះចង់ឱ្យកូនស្រីរៀនជំនាញឱ្យបានច្រើនមុខ ។ មួយវិញទៀតចង់ចំណាយពេលនៅបណ្តុះបណ្តាលកូនស្រី អម នៅក្នុងអាជីពជាពិធីការិនីឱ្យបានរឹងមាំជាមុន សិន។ 
 

សម្រាប់ឆ្នាំនេះកូនស្រីតែមួយរបស់អ្នកនាង យុគ ចិន្តា មានវ័យ ១៩ឆ្នាំហើយ ដែលកំពុងបន្តការសិក្សានៅសកល វិទ្យាល័យមួយនៅក្នុងស្រុក ។បើតាមបំណងអ្នកនាង យុគ ចិន្តា ចង់ឱ្យកូនស្រីរៀនឱ្យបានច្រើនជំនាញព្រោះអ្នកនាងចង់ឱ្យកូនក្លាយជាអ្នកសារព័ត៌មានល្បី ពិធីការិនី និងចូលប្រឡងនៅក្នុងកម្មវិធីបវរកញ្ញា ជាដើម។ សម្រាប់ពេលនេះអ្នកនាងក៏បានសម្រេចបំណងបណ្តើរៗដោយកូនស្រី អម ដែលមានឈ្មោះពិតប្រាកដ ថា យុគ ដាពេជ្រ បានលេចមុខនៅក្នុងកម្មវិធីមួយចំនួននៅក្នុងនាមជាពិធីការិនី ។ សម្រាប់ការជ្រើសរើសគូស្រករឱ្យកូនស្រីគឺអ្នកនាង យុគ ចិន្តា រង់ចាំដល់កូនអាយុ ២៣ ទៅ ២៥ ទើបគិតគូរឿងមួយនេះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post