header ads

Sponsor

មួយរយៈចុងក្រោយនេះគេកត់សម្គាល់ឃើញថាពិធីរៀបមង្គលការរបស់កូនអភិជន ឬអ្នកមានមុខមាត់នៅក្នុងសង្គមភាគច្រើនមានការរៀបចំយ៉ាងអធិកអធម ជាពិសេសការតុបតែងលំអរទៅដោយផ្កាស្រស់យ៉ាងប្រណិត ។ ដោយពិធីរៀបអាពាហ៍ពិពាហ៍ខ្លះចំណាយប្រាក់ទៅលើកការតុបតែងទីកន្លែងអស់រាប់សែនដុល្លារថែមទៀត ។ អ្វីដែលកតស់ម្គាល់ថ្មីៗនះគេបានឃើញលោក ផែង វណ្ណៈ បានលើកឡើងថាល្មមឈប់អួតរឿងតុបតែងផ្កាការកូនអ្នកមានអ្នកធំហើយ ខណៈរាស្ត្រខ្លះរកបាយទទួលទានមិនចង់បាន..។


ជារឿយៗគេតែងឃើញមានការចែករំលែកទិដ្ឋភាពពិធីរៀបមង្គលការរបស់កូនអភិជន និងមន្ត្រីជាន់ខ្ពស់ឬអ្នកមានមុខមាត់នៅក្នុងសង្គមដែលមានការតុបតែងពិធីយ៉ាងអស្ចារ្យ ជាមួយនឹងការលំអរទៅដោយផ្កាស្រស់ដែលនាំចូលពីប្រទេសជិតខាងយ៉ាងប្រណិតប្រៀបដូចជាឋានសួគ៌ពិតៗ។តាមការបង្ហើបត្រួសៗបានឱ្យដឹងថា ពីធីមង្គលការខ្លះចំណាយប្រាក់ទៅលើការតុបតែងដល់ខ្ទង់កន្លះលានដុល្លារក៏មាន។ស្របជាមួយនឹងការសរសើរពីទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងពិធីមង្គលការរបស់កូនអភិជនទាំងនោះពីសំណាក់អ្នកលេងបណ្តា្ញញសង្គមជាច្រើន។

ប៉ុន្តែកាលពីថ្ងៃទី ២៨យប់មិញនេះគេបែរជាឃើញលោក ផែង វណ្ណៈ ដែលជាបុគ្គលដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្តាញសង្គមបានបង្ហោះសារយ់ាងចាក់ដោតថា«អាចក់អាចែមហែរហមអ្នកមានអ្នកធំខ្លះ នាំគ្នាអួតផ្កាតុបតែងការកូនអ្នកមានអ្នកធំ អស់រាប់សែនរាប់លានដុល្លារ ល្មមឈប់អួតហេីយរាស្ត្រខ្លះរកបាយស៉ីមិនចង់បានទេ»។

ជុំវិញការបង្ហោះសារខ្លីរបស់លោក ផែង វណ្ណៈ ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានចូលរួមបញ្ចេញយោបល់ស្រដៀងៗគ្នាថា«គាំទ្រណា ស់លោកចំពោះមតិនេះ» «មែនពូស្រុកខ្ញុំអ្នកខ្វះខាតច្រើនណាស់» «ត្រូវហើយបងអត់ស៊ីមធ្យមទេ អ្នកខ្លះយកដីរាស្ត្រទៀត» «អ្វីដែលក្មួយចង់និយាយ ពូនិយាយមកហើយ»«ខ្ញុំយល់ចឹងដែរ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post