header ads

Sponsor

ជឿជាក់ថាអ្នកនៅក្នុងបណ្តាញសង្គមពិតជាបានជ្រាបហើយថាពីរថ្ងៃនេះគឺជាថ្ងៃមង្គលការរបស់អ្នកផលិតមាតិកាវ័យក្មេងមួយគូគឺ ជា ស្រីនា និងលោក ហេង វិសាល ។ ពិធីរបស់អ្នកទាំងពីរមានភាពអធិកអធមនិងរៀបចំយ៉ាងប្រណិតទៅតាមប្រពៃណីខ្មែរមិនចាញ់ពិធីមង្គលការរបស់កូនអភិជនឡើយ ។ អ្វីដែលគួរឱ្យសរសើរសម្រាប់ថ្ងៃសិរីសួស្តីនេះ ស្រីនា បានផាត់មុខដោយខ្លួនឯង និងឱ្យកូនកំលោះដែលឃើញហើយពិតជាពិសេសតែម្តង ។ បើក្រឡេកមកមើលថ្លៃបណ្តាការដែលកូនក្រមុំ ស្រីនា ទទួលបានពីកូនកំលោះនោះគឺទឹកប្រាក់សុទ្ធចំនួន២០ ម៉ឺនដុល្លាររួមនិងគ្រឿងអលង្ការពេជ្រមួយចំនួនទៀត។


ពិធីមង្គលការបស់កូនក្រមុំ ជា ស្រីនា ដែលត្រូវគេស្គាល់ថាជាកូនស្រីរបស់ម្ចាស់សម្អាងការប្រណិតនារី នោះបានប្រព្រឹត្តទៅយ៉ាងអធិកអធមរយៈពេលពីរថ្ងៃពេញពោលគឺថ្ងៃទី ២៧ និង ២៨ នេះតែម្តង ។ ពិធីរបស់អ្នកផលិតមាតិកាមួយគូនេះបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមប្រពៃណីខ្មែរដែលមានទាំងពិធីសម្អាងកេសា ដែលភាគច្រើនគេឃើញតែកូនអ្នកមានលំដាប់ប៉ុណ្ណោះដែលរៀបចំពិធីនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ពិធីមង្គលការរបស់ ស្រីនា និង ហេង វិសាល ក៏មានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមក៏ដូចជាអ្នកជំនួញសិល្បករការិនី រួមនឹងអ្នកផលិតមាតិកាល្បីៗជាច្រើន ។

ពិធីមង្គលការក៏មានការរៀបចំដល់ទៅ ៥អាគារដែលមានការតុបតែងលំអរយ៉ាងប្រណិតដែលមានការបង្ហើបថាគ្រាន់តែការតុបតែងផ្កាស្រស់ចំណាយប្រាក់ដល់ខ្ទង់លានដុល្លារឯណោះ។ 
ស្អាត ឆ្លាត ពូកែ មានទាំងព្រមសម្រាប់  ជា ស្រីនា ជាក់ស្តែងនៅក្នុងថ្ងៃពិសេសនេះ កូនក្រមុំរូពនេះបានធ្វើការផាត់មុខឱ្យខ្លួនឯង និងកូនកំលោះដែលមើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោតែម្តង ។ សម្រាប់ព្រឹកនេះដែរក៏មានការបង្ហាញនូវទឹកប្រាក់ថៃ្លបណ្ណាការដែលកូនកំលោះ ហេង វិសាល បានជូនមានចំនួនដល់ទៅ ២០ម៉ឺនដុល្លារ រួមទាំងគ្រឿងអលង្ការពេជ្រមួយចំនួន ។

មានការត្រេកអរនិងសាទរជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមជូនដល់គូស្វាមីភរិយាវ័យក្មេងមួយគូនេះ ។ មានការបង្ហើបត្រួសៗថាពិធីមង្គលការរបស់ ជា ស្រីនា និងលោក ហេង វិសាល ចំណាយខ្ទង់លានដុល្លារព្រោះមានការរៀបចំយ៉ាងប្រណិតមិនថាទិដ្ឋភាពនៅក្នុងពិធីឬការរៀបចំអាហារសម្រាប់ទទួលភ្ញៀវនោះឡើយ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post