header ads

Sponsor

Miss Grand តំណាងខេត្តកំពង់ឆ្នាំង ប៊ី​ សុធារី កាន់តែមានសម្រស់ស្អាតទាក់ទាញនឹងមានភាពជឿជាក់ជាងមុនក្រោយពីបានសម្រេចវះកាត់ពង្រឹកដើមទ្រូងកាលពីពេលថ្មីៗនេះ ។អ្វីដែលកត់សម្គាល់ខណៈត្រៀមដណ្តើមមកុដ Miss Grand Cambodia 2024 ដែលនឹងរៀប ចំឡើងនៅក្នុងពេលឆាប់ៗនេះបវរកញ្ញា ប៊ី សុធារី បានបោះសម្តីទៅកាន់បវរកញ្ញាដទៃថា មិនចាំបាច់បន្ធូរដៃដល់រូបនាងទេព្រោះនាងក៏មិនបន្ធូរដៃដែរ ...។ 

ដោយសារសមត្ថភាព ភាពឆ្លាតវៃរួមផ្សំនិងរូបសម្រស់ផងនោះបានធ្វើឱ្យ ប៊ី សុធារី អាចដណ្តើមបានមកុដ Miss Grand តំណាងខេត្តកំពង់ឆ្នាំង បានដោយជោគជ័យ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នោះមុនទទួលបានមកុដ ប៊ី សុធារី ក៏បានសម្រេចកែបន្ថែមដើមទ្រូងឱ្យធំទ្រលុកទ្រលន់ជាងមុនដែលកាន់តែធ្វើឱ្យសម្រស់របស់នាងលេចធ្លោនិងទាក់ទាញមួយកម្រិតទៀត ។


ក្រោយទទួលបានតំណែង Miss Grand តំណាងខេត្តកំពង់ឆ្នាំង ប៊ី សុធារី បានចំណាយពេលហ្វឹកហាត់ការដើរម៉ូដ ភាសា និងការឆ្លើយសំណួរដើម្បីត្រៀមដណ្តើមមកុដ Miss Grand Cambodia 2024 ដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ ។ មិនតែប៉ុណ្ណោះ ប៊ី សុធារី ក៏បានផ្តាំដល់បេក្ខភាពដទៃយ៉ាងជឿជាក់ថាក្នុងពេលប្រកួតប្រជែងមិនចាំបាច់បន្ធូរដៃដល់រូបនាងទេហើយនាងក៏មិនយោគយល់ដល់បេក្ខភាពរូបណាដែរ ព្រោះជាកម្មវិធីប្រកួតប្រជែង។ 

ខណៈរូបសម្រស់កាន់តែឆ្វាចជាងមុន ប៊ី សុធារី ក៏កាន់តែមានហាងឆេងខ្ពស់នៅក្នុងអាជីពសិល្បៈទាំងការសម្តែងរឿង ការថតម៉ូដក៏ដូចជាចូលរួមនៅក្នុងកម្មវិធីនានា ។ គេមិនទាន់ដឹងថាតើ ប៊ីសុធារី នឹងអាចមានឱកាសដណើ្តមមកុដ Miss Grand Cambodia 2024 ឬបែបណានោះទេ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post