header ads

Sponsor

រថយន្តទំនើបម៉ាក FORTING ស៊េរីថ្មីចំនួន០២ ម៉ូដែលនឹងត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៤ នេះ។ ដោយមានការប្រកួតប្រជែងនៅលើទីផ្សារជាច្រើន ហើយធ្វើអោយរថយន្ត FORTHING T5 EVO​ មានសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន តាំងពីចូលទីផ្សារដំបូង ដោយសារតែ រថយន្ត FORTHING T5 EVO មិនត្រឹមតែរូបរាងស្អាត កាលីប និងមើលទៅដូចឡានទំនើបបែបស្ព័រ ដែលមានតំលៃរាប់សែនដុល្លារទេ។ មិនតែប៉ុណ្ណោះ បំពាក់ជាមួយម៉ាស៊ីន Mitsubishi 4A95TD ជប៉ុន​។ ហើយម៉ាស៊ីន​ Mitsubishi ជប៉ុន ត្រឹមតែ 1.5L តែអាចផលិតកំលាំងបានរហូតដល់ទៅ 197សេះ បើយើងប្រៀបធៀបទៅឡានដទៃ លុះត្រាតែម៉ាស៊ីន 1.8L រឺក៏ 2.0L បានអាចផលិត រហូតដល់កំលាំងសេះប៉ុននឹង។ ម៉ាស៊ីន Mitsubishi ជប៉ុននេះដែរ ធ្វើអោយឡានមានកំលាំងខ្លាំង ជំនួយដល់ការសន្សំសំចៃខ្ពស់ក្នុងការស៊ីប្រេងតិចបំផុត ក្នុង 100Km ត្រឹមតែ 6.6L តែប៉ុណ្ណោះ។

បើយើងក្រលេកមកមើលរូបរាងវិញ គឺកាលីប រត់នៅលើដងផ្លូវវិញមានភាពលេចធ្លោនិងទាក់ទាញខ្លាំង បើនិយាយពីការឌីហ្សាញវិញ ដូចប្រភេទឡានស្ព័រទំនើប ដែលមានតំលៃរាប់សែនដុល្លារ។​ ដែលការឌីហ្សាញនេះដែរ បើមើលពីកំណាត់ខាងមុខ អត់ចាញ់ Lamborghini Urus ប៉ុន្មានទេ។ ហើយបើក្រលែកមួយភ្លែតដូច រថយន្តPorsche ហើយខាងក្នុងដូចរថយន្ត Audi ជាដើម។

អ្នកគ្រប់គ្នា ពិតជាឆ្ងល់ហើយ ថាអ្នកឌីហ្សាញ គាត់ជាអ្នកណា? បានរថយន្ត Forthing T5 EVO​ មើលទៅដូចជារថយន្តបែបស្ព័រដូចប្រភេទរថយន្តទំនើបមកពីអឺរ៉ុបអញ្ជឹង។ គាត់គឺ លោក Henning Knoepfleជាជនជាតិអាឡឺម៉ង ដែលបានឌីហ្សាញអោយក្រុមហ៊ុនល្បីៗជាច្រើន ដូចជា Marcedes Benz, Volvo, GM និង Mitsubishi ជាដើម។

ម្យ៉ាងមួយទៀត រថយន្ត FORTHING T5 EVO មិនត្រឹមតែជាប្រភេទរថយន្តដែលមានរូបរាងស្អាត កាលីប នឹងមើលទៅបែបស្ព័រតែប៉ុណ្ណោះទេ ក៏មានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព,បច្ចេកវិទ្យាទំនើបៗចុងក្រោយ,ម៉ាស៊ីន Mitsubishi,ប្រអប់លេខ 7DCT កាណាដា ផងដែរ។  

សំរាប់ឆ្នាំថ្មី រថយន្ត Forthing T5 EVO 2024​ កាន់តែផ្លេតជាងមុន ដោយផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ហើយបើមើលពីមុខកាន់តែមានអំណាច អមជាមួយនឹងប៉ាណាខាងមុខកាន់តែធំ បែបស័្ពរ ដោយបំពាក់ជាមួយ Carbon ចំណែកចង្កៀង រាង Slim មានភាពទាក់ទាញ បើមើលទៅផ្នែកខាងក្រោយវិញ កាន់តែពិសេសជាមួយស្ទាយថ្មី អមជាមួយនឹងបំពង់ស៊ីមាំងដល់ទៅ៤។

សំរាប់ផ្នែកខាងក្នុង គឺកាន់តែទំនើប ដោយផ្លាស់ប្តូរជាមួយពូកស្បែកថ្មី ពណ៏លឿង ដែលមើលទៅកាន់តែទាក់ទាញ មានបន្ថែមជាមួយ កៅអីម៉ាស្សា អាចសារេកំដៅ ត្រជាក់បាន។ មិនត្រឹមតែប៉ុណ្ណោះ សំរាប់ឆ្នាំ ២០២៤ បំពាក់មុខងារយ៉ាងសំខាន់មួយទៀត ពីលើកៅអីគឺ Memory Seat ជាអង្គចងចាំយ៉ាងពិសេស ដែលអាចសារេ នឹងកំនត់កៅអីអង្គុយ ដូចពេលចុះពីរថយន្តកៅអីថយក្រោយអូតូម៉ាតិច ពេលចូលក្នុងរថយន្តកៅអីរំកិលទៅទីតាំងដើម។

មានភ្លើងLEDជានិមិសញ្ញារូប LOGO FORTHING បាញ់ទៅលើដីពីបើកទ្វាររថយន្ត។ អមជាមួយនឹងដៃលេខ និង SMART KEY រចនាបែប គ្រីស្តាល់ រំលេចភ្លើង LED យ៉ាងស្រស់ស្អាត។ ភាពងាយស្រួលជាមួយនឹងកន្លែងសាកថ្ម Wireless និងដំបូលបើក 180 ដឺក្រេ យ៉ាងធំទូលាយ។

ដោយបាន បំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនដូចជា៖

ប្រព័ន្ធសុវត្ថិភាព៖, ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិករណីមានអាសន្ន, ពោងសុវត្ថិភាពមួយជុំរថយន្ត, ប្រព័ន្ធសម្គាល់ស្លាកសញ្ញាចរាចរណ៌,  ប្រព័ន្ធផ្តល់សញ្ញាលើកញ្ជក់ចំហៀង, ប្រព័ន្ធបង្ហាញសំពាធខ្យល់កង់ទាំង៤របស់រថយន្ត។

ផាសុកភាព៖ ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ, កាម៉េរ៉ា 360o​, មានកន្លែងសាកថ្មឥតខ្សែ, ដំបូលបើកផ្ទៃធំ, ជំនួយចុះ និងឡើងចំណោត, ស៊េនសឺ មុខក្រោយ, ចង្កូតអេឡិចត្រូនិចធូស្រួលបើកបរ, មានភ្លើងដេគ័ខាងក្នុង64ពណ៌, ទ្វាក្រោយ អូតូ។

ហើយម៉្យាងវិញទៀត សូម្បីតែម៉ាស៊ីន គឺក្រុមហ៊ុនហ៊ានធានា មួយជីវិតនៃរថយន្ត។

សំរាប់រថយន្ត FORTHING T5 EVO ស៊េរីឆ្នាំ ២០២៤ តំលៃត្រឹមតែ 3X,XXX$ ទាំងរូបរាងស្រស់ស្អាត, កាលីប, បច្ចេកវិទ្យាទំនើប, ប្រព័ន្ធសុវត្ថិភាព,​និងផាសុកភាព ដែលទាំងអស់នេះហើយ ធ្វើអោយរថយន្ត FORTHING T5 EVO មានការផ្ទុះនៅលើទីផ្សារកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការធានាទៅលើម៉ាស៊ីនមួយជីវិត និងការធានារយៈពេល 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។

ដោយឡែកនៅដើមឆ្នាំ២០២៤នេះ ឃើញថាតម្រូវការរថយន្តថ្មី មានការកើនឡើងពិសេសប្រភេទរថយន្ត គ្រួសារ ០៧កៅអីនោះ, ក្រុមហ៊ុនបានសម្រេចនាំចូលមួយម៉ូដែលបន្ថែមទៀតនោះគឺ Forthing U-TOUR, រថយន្តស៊េរីថ្មី ដែលតំលៃត្រឹមតែ​ ៣ម៉ឺនដុល្លារជាង បើនិយាយពីភាពទំនើបវិញ ដូចរថយន្តដែលមានតំលៃថ្លៃអញ្ជឹង ហើយបានទាំងភាពសំន្សំសំចៃ ខាងក្នុងទូលាយ ផាសុកភាព ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាដើម។ ដូចជា៖ រូបរាងផ្នែកខាងមុខ អមជាមួយនឹងចង្កៀង LED ដែលមានទំរង់ប្លែក ស្អាត ដែលអាចធ្វើការតម្លើង ទម្លាក់ពន្លឺដោយស្វ័យប្រវត្តិ និងបិទបើកដោយស្វ័យប្រវត្តិ មិនត្រឹមតែប៉ុណ្ណោះ គឺប៉ាណាសំណាញ់ធំ មើលទៅកាចមែនទែន ហើយបើមើលពីខាងក្រោយ វិញ ស្តុប LED ដែលមានភ្លើងទ្រវែងបែបអនាគត ដែលភ្ជាប់ពីមួយចំហៀងទៅមួយចំហៀង។

រថយន្តស៊េរីថ្មីនេះបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនដូចជា៖

ប្រព័ន្ធសុវត្ថិភាព៖, ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិករណីមានអាសន្ន, ពោងសុវត្ថិភាពមួយជុំរថយន្ត, ប្រព័ន្ធសម្គាល់ស្លាកសញ្ញាចរាចរណ៌,  ប្រព័ន្ធផ្តល់សញ្ញាលើកញ្ជក់ចំហៀង, ប្រព័ន្ធបង្ហាញសំពាធខ្យល់កង់ទាំង៤របស់រថយន្ត។

ផាសុកភាព៖ ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ, កាម៉េរ៉ា 360o​, មានកន្លែងសាកថ្មឥតខ្សែ, ដំបូលបើកផ្ទៃធំ, ជំនួយចុះ និងឡើងចំណោត, ស៊េនសឺ មុខក្រោយ, ចង្កូតអេឡិចត្រូនិចធូស្រួលបើកបរ, មានភ្លើងដេគ័ខាងក្នុង64ពណ៌, ទ្វាក្រោយ អូតូ, អ្វីដែលកាន់តែពិសេសនោះគឺកៅខាងក្រោយមានត្រេ សម្រាប់ដាក់​សំភារៈផ្សេងៗ ឬក៏សម្រាប់ញាំអាហារផ្សេងផងដែរ, អេក្រង់កម្សាន្តរហូតទៅដល់ ១០.២៥អ៊ីង, ប្រព័ន្ធម៉ាស៊ីនត្រជាក់ បានបំពាក់មកនូវផ្នែកខាងក្រោយ,

បើនិយាយទៅដល់កៅអីទាំងអស់របស់រថយន្តវិញគឺអាច បត់បានរាបស្មើ ងាយស្រួលដល់ការសម្រាកលំហែ ដោយផ្នែកខាងក្រោយ ធំទូលាយ ធានាបានការដាក់អីវាន់បានច្រើន។

ពិសេសបំផុតនោះគ្រប់រថយន្តរបស់ Forthing ចំពោះម៉ាស៊ីន គឺក្រុមហ៊ុនហ៊ានធានា មួយជីវិតនៃរថយន្ត។

សម្រាប់ព័ត៌មានបន្ថែមអតិថិជនអាចមកទស្សនាដោយផ្ទាល់នៅទីតាំងលក់របស់ក្រុមហ៊ុន ដែលមានអាសយដ្ឋាន អគាលេខ#𝟏𝟔𝟔 ផ្លូវជាតិលេខ𝟔𝐀 ភូមិគៀនឃ្លាំងសង្កាត់ ជ្រាយចង្វារ ខណ្ឌជ្រោយចង្វារ ភ្នំពេញ (ផែនទី៖ https://maps.app.goo.gl/UQ2XkFNxHh7No3CR8 ) ឬលេខទូរសព្ទ  087 866 762 |​ 061 825 989

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post