header ads

Sponsor

ខណៈសិល្បៈចម្រៀងអាយ៉ៃកំពុងប្រឈមជាមួយនឹងការបាត់បង់ ស្រាប់តែប៉ុន្មានថ្ងៃមុននេះលោក ដួង សុខគា បែរជាប្រកាសជាសាធារណៈថាឈប់ច្រៀងអាយ៉ៃហើយ សូម្បីតែការថតឱ្យវិទ្យុជាតិក៏លោកមិនទទួលដែរ ។ ការលើកឡើងរបស់លោក ដួង សុខគា ដែលជាសិល្បករផ្នែកបុរាណដែលមានសមត្ថភាពរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកស្រ ឡាញ់និងចូលចិត្តចម្រៀងអាយ៉ៃមានការសោកស្តាយគ្រប់គ្នា ។

ជឿជាក់ថាមហាជនពិតជាបានជ្រាបស្រាប់ហើយថានាពេលបច្ចុប្បន្ននេះសិល្បៈអាយ៉ៃឆ្លើយឆ្លងហាក់ដូចជាមានភាពស្ងប់ស្ងាត់ស្របពេលវីរៈសិល្បករការិនីដែលមានជំនាញផ្នែកនេះមានវ័យចាស់ជរា ហើយខ្លះក៏មានសុខភាពទ្រុឌទ្រោម ។ ប៉ុន្តែគេក៏បានឃើញសិល្បករការិនីស្រករក្រោយមួយចំនួនតូចក៏បានងាកមកចាប់អាជីពបុរាណមួយនេះដែលមានដូចជាលោក ដួង សុខគា ជាដើម តែអ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះលោក ដួង សុខភា ហាក់ដូចជាបង្ហាញការអាក់អន់ចិត្តក្រោយមិនទទួលបានការផ្តល់តម្លៃសម្រាប់ផ្នែកចម្រៀងអាយ៉ៃឆ្លើយឆ្លង។ ជាក់ស្តែងតាមរយៈសារមួយដែលបានបង្ហោះកាលពីថ្ងៃទី ២០កន្លងទៅនេះលោក ដួង សុខគា បានប្រកាសថាឈប់ច្រៀងអាយ៉ៃឆ្លើយឆ្លង តែលោកនៅបង្ហើយការងារដែលមិនទាន់ចប់រួចរាល់នាពេលកន្លងមក ។


លោក ដួង សុខគា បានរៀបរាប់ថា «បង្ហាញបន្តិចមុនខ្ញុំឈប់!

▪អាយ៉ៃនៅលើឆាកគឺត្រូវការចាប់ចុងចួនភ្លាមៗ តាមបទ តាមប្រធានបទ ឆ្លើយឆ្លងគ្នាទៅវិញទៅមកបែបនេះ! តែអាយ៉ៃវិទ្យុ គេអាចកាន់ប៉ារ៉ូលច្រៀងបាន យោងទៅលើខ្លឹមសារ និងខ្លាចដៃគូរកជួនមិនឃើញផង ក៏ខ្លាចល្អៀងខ្លឹមសារដែរ!

▪អាយ៉ៃថតដាក់វិទ្យុគេយកតែសំឡេងទេ ហេតុនេះគេមិនសូវបានប្រុងឡើយ! ដូចនេះបើថតបង្ហោះនៅពេលនោះគឺអាក្រក់មើលមែនហើយ! សង្ឃឹមថាបងប្អូន អ្នកខមមិន ដែលមិនយល់ពីអាយ៉ៃ និងមិនក្រែងចិត្តមេត្តាជ្រាបផងចុះ!

▪ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមិនខឹងអ្វីទេ តែក៏អន់ចិត្ត! អាយ៉ៃនេះខ្ញុំខំផ្សាយផង ច្រៀងផង បង្ហាញក្មេងៗផង។ តែថ្ងៃនេះខ្ញុំមើលក្នុងខមមិនដែលមេបង្ហោះ ហើយគឺធ្លាក់ថ្លើមក្តុក! ឱ សីលធម៌ សុជីវធម៌ ជនជាតិខ្ញុំអើយ! ទៅឯណាបាត់អស់ទៅហើយ!?

▪ខ្ញុំនិយាយថា ខ្ញុំនឹងឈប់ច្រៀងអាយ៉ៃទៀតហើយ! អាយ៉ៃលើឆាកទទួលបានបួនប្រាំរោងខ្ញុំនឹងទៅច្រៀងបង្ហើយ តែក្រៅពីនោះខ្ញុំមិនច្រៀងទៀតឡើយ សូម្បីតែថតឱ្យវិទ្យុជាតិក៏ខ្ញុំមិនច្រៀងទៀតដែរ។»។

ជុំវិញការរៀបរាប់របស់លោក ដួង សុខគា បានធ្វើឱ្យមហាជនដែលស្រឡាញ់នូវសិល្បៈចម្រៀងអាយ៉ែ បានផ្តល់កម្លាំងចិត្តនឹងសុំឱ្យលោកបន្តឡើងវិញ ។ ប៉ុន្តែលោក ដួង សុខគា បានត្រឹមតែនិយាយា លោកអស់កម្លាំងហើយលោកក៏ខំប្រឹងដែរ តែបានទទួលតែពាក្យរិះគន់ប៉ុណ្ណោះ ។ ចុងក្រោយលោកបានបន្ថែមថា អ្នកទ្រទ្រង់សិល្បៈបុរាណមិនមានភ័ព្វទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post