header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាសម្តែងដែលមានរូបរាងស្រស់សង្ហា សាច់ដុំធំៗលោក Sool Cool បានចែករំលែកបទពិសោធន៍ខ្លះៗដល់អ្នកលេងបណ្តាញសង្គមដើម្បីឱ្យការហាត់ប្រាណមានសុវត្ថិភាពនិងសុខភាពល្អ។

មួយរយៈចុងក្រោយនេះមានការចែករំលែកនិងបញ្ចេញយោបល់រៀងៗខ្លួនក្រោយពីបានឃើញលោកគ្រូបង្ហាត់ប្រាណដែលមានសាច់ដុំទាំងកង់ៗដែលជាគ្រូបង្ហាត់តារាស្រីប្រុសក៏ដូចជាអ្នកបង្ហាញម៉ូដជាច្រើនបានបាត់បង់ជីវិតទាំងវ័យក្មេងដោយសារជំងឺបេះដូង ។


ប៉ុន្មានថ្ងៃមុននេះទៀតសោះគេក៏បានឃើញការចូលរួមរំលែកទុក្ខបុរសសាច់ដុំធំៗម្នាក់ដែលជាអ្នកស្រ ឡាញ់និងចូលចិត្តការហាត់ប្រាណបានស្លាប់ ។ មានការព្រលយៗខ្លះៗថាមូលហេតុដែលបុរ សរូបនោះបាត់បង់ជីវិតដោយសារគាត់ប្រឹងធ្វើការហួសកម្លាំង ។ ជុំវិញការបាត់បង់ជីវិតជាបន្តបន្ទាប់របស់អ្នកស្រឡាញ់និងចូលចិត្តការហាត់ប្រាណនោះបានធ្វើឱ្យមានការបញ្ចេញមតិជាច្រើនដែលមានទាំងវិជ្ជមាននិង អវិជ្ជមាន ។

អ្វីដែលចាប់អារម្មណ៍ក្នុងនាមជាអ្នកដែលស្រឡាញ់សុខភាពនិងចូលចិត្តការហាត់ប្រាណជាប្រចាំនោះតារាសម្តែងដែលមានរូបរាងស្រស់សង្ហាលោក Sool Cool បានចែករំលែកបទពិសោធន៍ខ្លះៗដល់មហាជនថា «បងប្អូនអ្នកហាត់ប្រាណ ! បើដឹងខ្លួនអត់ស្រួលខ្លួន គួរនៅផ្ទះសម្រាកទៅ កុំមកហាត់ទាំងឈឺ វាមិនចម្រើនទេ សុខភាព ចាំជា ចាំមកទៅវាមិនខាតពេលទេ ! ហើយបើយើងចង់ប្រើថ្នាំហាត់ប្រានក៏គួររកអ្នកជំនាញច្បាស់ សំរាប់ពន្យល់ពីថ្នាំដែរ កុំទិញតាមគេតាមឯង ! ធ្វើអ្វីក៏ត្រូវមានគ្រូដែរកុំមើលស្រាលវាណា…! ខ្ញុំមិនចេះអីទេ តែខ្ញុំមិនចង់ឲ្យបងប្អូនខុស…! ហាត់តិចបានតិច ហាត់ច្រើនបាក់កំលាំង ហាត់មានខ្នាតគឺយើងឆាប់បានផល នឹងសំណាងល្អ !»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post