អ្នកលេងបណ្តាញសង្គមមួយភាគធំបានបង្ហាញការចាប់អារម្មណ៍ក្រោយលោកស្រី ទ្រី ដាណា ប្រកាសចង់ត្រឡប់មករស់នៅក្នុងជីវិតនៅលីវជាថ្មីម្តងទៀតបន្ទាប់ពីរៀបការប្រមាណជាជិតបួនខែជាមួយលោក រស់ រាជ្ជសាល ។ ក្នុងនោះគេក៏បានឃើញលោក ផែង វណ្ណៈ បង្ហោះសារដោយភ្ជាប់ជាមួយរូបភាពអូសវ៉ាលីដែលឃើញហើយពិតជាចាក់ដោតតែម្តង ។
បង្ហាញពីក្តីសុខដែលបានទទួលពីស្វាមីក្រោយរៀបការនៅតាមបណ្តាញសង្គមដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរសំណាងរបស់អ្នកជំនួញរូបនេះមិនបានប៉ុន្មានផង។ ស្រាប់តែកាលពីថ្ងៃទី ២២ ម្សិលមិញនេះលោកស្រី ទ្រី ដាណា បានបង្ហោះសារជាសាធារណៈថាចង់វិលត្រឡប់ទៅរស់នៅក្នុងជីវិតនៅលីវម្តងទៀត ។ ការលើកឡើងរបស់អ្នកជំនួញរូបនេះបានធ្វើឱ្យមហាជនជាអ្នកចូលចិត្តតាមដានជីវិតឯកជនរបស់ថៅកែពេជ្ររូបនេះមានការភ្ញាក់ផ្អើលជាខ្លាំង ។
ទន្ទឹមគ្នានោះគេក៏បានឃើញលោក ផែង វណ្ណៈ បានបង្ហាញរូបភាពអូសវ៉ាលីដោយភ្ជាបើសំណេរថា«នែបងសម្លាញ់ បងចូលមកក្នុងជីវិតអូន បងមានតែពីរ វ៉ាលីសទេ អូនបានថតវីដេអូទុកជាភស្តុតាងរួចហើយបងចង់ប្ដឹងទាមទារទ្រព្យសម្បត្តិអូនក៏មិនបានដែរ។ពេលនេះ បងលែងមានតម្លៃសម្រាប់អូនហើយបុរសផ្សេងសង្ហាជាងបងខ្លាំងណាស់អូនអស់អារម្មណ៍ជាមួយបងហើយ បងអញ្ជើញទៅវិញចុះ» ។តាមរយៈការផ្លែផ្ការបស់លោក ផែង វណ្ណៈ ទៅលោកស្រី ទ្រី ដាណា តាមរយៈសំណេរមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនអស់សំណើចជាខ្លាំង ។
ជុំវិញការប្រកាសចង់នៅលីវរបស់អ្នកជំនួញ ទ្រី ដាណា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថាអាចយុទ្ធសាស្ត្រទីផ្សារអនឡាញរបស់លោកស្រីច្រើនជាងព្រោះចុងក្រោយនេះលោកស្រីហាក់បាត់បង់ប្រជាប្រិយភាពច្រើនក្រោយរងការរិះគន់នាពេលន្លងមក។ប៉ុន្តែយ៉ាងណាលោកស្រី ទ្រី ដាណា បានទម្លាយដើមហេតុខ្លះៗថាមូលហេតុដែលខ្លួនចង់នៅលីវដោយសារស្វាមីក្មេងនៅជាប់ចំណងគ្រួសារច្រើនដែលធ្វើឱ្យលោកស្រីហត់នឿយខ្លាំង ៕