header ads

Sponsor

ទោះមិនទាន់ទម្លាយពីពេលវេលានៅក្នុងពិធីរៀបមង្គលការទៅតាមប្រពៃណីខ្មែរក្តី តែអ្នកនាង ថន ដារ៉ា និងអនាគតស្វាមីដែលជារដ្ឋលេខាធិការក្រសួងការបរទេសកាន់តែមានក្តីសុខហើយជារឿយៗគេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីនានាដូចប្តីប្រពន្ធ ។ យ៉ាងណាមិញកាលពីដើមខែមេសាម្សិលមិញនេះអ្នកនាង ថន ដារ៉ា និងគូដណ្តឹងក៏បានរៀបចំពិធីឡើងគេហដ្ឋានថ្មីផងដែរ ។

ជាមួយរូបភាពជាច្រើនសន្លឹកជាមួយឯកឧត្តម ឃី សុវណ្ណរតនា អ្នកនាង ថន ដារ៉ា បានភ្ជាប់សំណេរយ៉ាងស៊ីជម្រៅថា«អរគុណមនុស្សល្អចូលមកក្នុងជីវិតសូមអោយផ្ទះថ្មីមានតែសេចក្តីសុខសុភមង្គល»។ បើតាមរូបភាពពិធីឡើងគេហដ្ឋានថ្មីរបស់ អ្នកនាង ថន ដារ៉ា មានការរៀបចំជាលក្ខណៈគ្រួសារមិនមានវត្តមានអ្នកសិល្បៈចូលរួមទេ ។ ជាមួយគ្នានោះគេក៏បានឃើញពិធីការិនី ថន លក្ខិណា ជាប្អូនស្រីបានចូលត្រេកអរនិងជូនពរថា« អបអរសាទរបងប្រុស និង បងស្រី ក្នុងឱកាសឡើងគេហដ្ធានថ្មី សូមជូនពរទទួលបានសេចក្តីសុខ ចម្រុងចម្រើន សុភមង្គល និង ជោគជ័យគ្រប់ភារកិច្ច»។


ចុងក្រោយនេះគេសម្គាល់ឃើញថាអ្នកនាង​ ថន ដារ៉ា កាន់តែមានភាពស្រស់ស្រាយ និងក្តីសុខយ៉ាងពេញលេញ ជាពិសេសក្រោយបានភ្ជាប់ពាក្យជាមួយគូដណ្តឹងដែលមានទាំងចំណេះដឹងផ្នែកពុទ្ធិចក្រ និងអាណាចក្រហើយថែមទាំងជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមួយថែមទៀត ។

 អ្វីដែលកត់សម្គាល់គ្រាន់តែភ្ជាប់ពាក្យភ្លាមគូស្នេហ៍វ័យកណ្តាលមួយគូនេះបានទម្លាយរូបភាពអនុស្សាវរីយ៍នៅក្នុងការដើរកម្សាន្តនាពេលកន្លងមកទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ។ មិនយូរទេអ្នកនាង​ ថន ដារ៉ា និងស្ពាយងារជាលោកជំទាវស្របច្បាប់ក្រោយបានរៀបការជាមួយគូដណ្តឹងដែលមានតួនាទីជារដ្ឋលេខាធិការនៅក្រសួងការបរទេស ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post