header ads

Sponsor


មានការចូលរួមត្រេកអរនិងជូនពរពីសំណាក់មិត្តភក្តិក៏ដូចជាហ្វេន ហ្វេនជាច្រើនក្រោយពីបានឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក សូ វិចិត្រ បានបង្ហាញសមាជិកថ្មីជារថយន្តទំនើបខ្លាញ់គោម៉ាក MG ។ ជាមួយនឹងការបង្ហាញសមាជិកថ្មីចែសមួយគ្រឿងនេះតារាចម្រៀងសម្បុរស្រអែមរូបនេះបានបោះសម្តីចុងក្រោយទៅមនុស្សមួយចំនួនតូចឱ្យបញ្ឈប់ការកមើលងាយពីសំបកក្រៅ ។

ក្រោយពីក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី ១  សួ វិចិត្រ កាន់តែទទួលបានការគាំទ្រនិងស្រឡាញ់ពីសំណាក់មហាជន ។ត្រឹមរយៈពេលបីឆ្នាំនៅក្នុងអាជីពសិល្បៈតារាចម្រៀងដែលមានដើមកំណើតមកពីខេត្តពោធិសាត់រូបនេះមានភាពជោគជ័យគួរឱ្យចាប់អារម្មណ៍។ កន្លងមកតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះត្រូវបានមហាជនមួយចំនួនលើកឡើងថាលោកពុំសូវមានភាពហ៊ឺហាទាំងការស្លៀកពាក់និងរថយន្តខុសពីតារាដទៃ ។

ប៉ុន្តែយ៉ាងណានៅក្នុងថ្ងៃទី ០៣ នេះជាថ្ងៃលាភជ័យតារាចម្រៀង សួ វិចិត្រ បានបង្ហាញសមាជិកថ្មីជារថយន្តខ្លាញ់គោថ្មីសន្លាងម៉ាក MG ដែលមានតម្លៃគួរសម។ ជាមួយការបង្ហាញសមាជិកថ្មី លោក សួ វិចិត្រ បាននិយាយថាមូលហេតុលោកទិញរថយន្តនេះឡើងដោយសារលោកចង់ផ្គាប់ចិត្តខ្លួនឯងដែលបានខិតខំកន្លងមក ហើយក៏តម្រូវទៅតាមចិត្ត ហ្វេន ហ្វេន ដែលចង់ឱ្យលោកជិះរថយន្តទំនើប ។ ជាចុងក្រោយតារាចម្រៀង សូ វិចិត្រ ក៏បានផ្តាំទៅឱ្យមនុស្សមួយភាគតូចដែលចូលចិត្តមើលងាយគេតាមរយៈសម្ភារៈ សំបកក្រៅគួរតែបញ្ឈប់ការធ្វើរឿងទាំងនេះ។

អ្នកគាំទ្រជាច្រើនបានបង្ហាញការរីករាយចំពោះការឡើងស៊េរីរថយន្តខ្លាញ់គោរបស់តារាចម្រៀ ង សូ វិចិត្រ ស្របពេលលោកបានប្រាប់ថាគ្រាន់តែទិញរថយន្តនេះភ្លាមលោកក៏បានជួបរឿងល្អៗដោយត្រូវគេអញ្ជើញទៅច្រៀងនៅតាមខេត្តភ្លាមៗ ។ មុននឹងមានភាពជោគជ័យដូចថ្ងៃនេះ សូ វិចិត្រ ក៏ធ្លាប់ជាសន្តិសុខយាមនៅក្នុងផ្ទះសំណាក់មួយ តែក្រោយពីបានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង Beat The Best  លោកក៏បានផ្លាស់ប្តូរវាសនាក្លាយជាតារាចម្រៀងអាជីពនៅក្នុងផលិតកម្មហង្សមាស ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post