header ads

Sponsor

មិនខុសពីតារាចម្រៀងនៅក្នុងផលិតកម្មផ្សេងឡើយដើម្បីអបអរឱកាសបុណ្យប្រពៃណីខ្មែរខាងមុខនេះតារាចម្រៀង នាយចឺម បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«កន្លះកេសម្នាក់ឯង»។ អ្វីដែលកត់សម្គាល់គ្រាន់តែបានឃើញចំណងជើងបទចម្រៀងនេះភ្លាមអ្នកលេងបណ្តាញសង្គមមួយភាគធំបាននាំគ្នារិះគន់ជាបន្តបន្ទាប់ ។


គេចាំបានថាគ្រាន់តែបានឃើញចំណងជើងបទចម្រៀង«កន្លះកេសម្នាក់ឯង»របស់តារាចម្រៀ ងប្រចាំផលិតកម្មសាន់ដេ នាយចឺម ភ្លាមមហាជនជាច្រើនបាននាំគ្នារិះគន់ជាច្រើន ហើយខ្លះទៀតថែមទាំងបានជេរប្រមាថដល់ក្រុមគ្រួសាររបស់តារាចម្រៀងរូបនេះថែមទៀតផង ។ ប៉ុន្តែអ្វីៗក៏បានធូរស្រាលទៅវិញក្រោយពីព្រឹកថ្ងៃទី ០៤នេះបទចម្រៀង«កន្លះកេសម្នាក់ឯង» ក៏បានចេញMV ជាផ្លូវការដោយមានការចូលរួមសម្តែងពីសំណាក់ក្រុមគ្រួសាររបស់ នាយចឺម ដែលមានដូចជាស្រីស្អាត ណាន ណាន អ្នកម្តាយតារាកំប្លែង ស្រីអ៊ីត និងគូស្នេហ៍លោក​ អ៊ុក ដារ័ត្ន ជាដើម ។

សម្រាប់អត្ថន័យបទ«កន្លះកេសម្នាក់ឯង»សំដៅទៅលើការទទួលទានទឹកសុទ្ធមិនមែនគ្រឿងស្រវឹងឡើយ ។ ក្នុងនោះក៏មានមហាជនជាច្រើនបាននិយាយថាស្តាប់ចំណងជើងគិតថាអាក្រក់តែបានស្តាប់អត្ថន័យនិងការសម្តែងទើបយល់ថាធម្មតាចេះបត់បែនបែបនេះជាការល្អហើយ ។ ខ្លះថាស្តាប់តែចំណងជើងស្មានថាចម្រៀងលើកតំកើងគ្រឿងស្រវឹង។

មួយបទរបស់ នាយចឺម ក៏មានអ្នកគាំទ្រជាច្រើនលើកឡើងថាអាចនឹងផ្ទុះនៅក្នុងឱកាសបុណ្យចូលឆ្នាំព្រោះជាចង្វាក់បែបប្រពៃណីខ្មែរ ។ នាយចឺម ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្ពស់នៅក្នុងផលិតកម្មសាន់ដេដោយបទចម្រៀងភាគច្រើនរបស់នាយទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់យុវវ័យជាច្រើន ។ បើក្រឡេកមើលជីវិតស្នេហារបស់តារាចម្រៀងមាឌល្អិតរូបនេះហាក់មានភាពស្ងប់ស្ងាត់ក្រោយពីលោកបែកផ្លូវជាមួយគូស្នេហ៍ទីបូនជាអ្នកមេម៉ា យសាច់ខ្ចី សេង សុខឃីម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post