header ads

Sponsor

ពេលនេះដែរអ្វីៗត្រូវបានលាតត្រេដាងក្រោយតារាចម្រៀងវ័យជាង ២០ឆ្នាំ យឿន ពិសី បានទទួលស្គាល់លោកពិតជាមានម្ចាស់ចិត្តថ្មីពិតមែន តែក្រោយពីបែកផ្លូវជាមួយអតីតភរិយា ។ បន្ថែមពីនេះគូស្នេហ៍ថ្មីរបស់ យឿន ពិសី ក៏បានឱ្យដឹងថាមូលហេតុដែលនាងចូលមកក្នុងជីវិតរបស់ យឿន ពិសី ដោយសារមានការអាណិតអាសូរនឹងឃើញលំបាកខ្លាំង ជាពិសេសត្រូវការអ្នកមើលថែក្នុងពេលវះកាត់ភ្នែក...។


គេចាំបានថា យឿន ពិសី បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយភរិយាក្រោយរៀបការជាមួយគ្នាជិតបួនឆ្នាំនិងទទួលបានចំណងដៃកូនពីរនាក់ដោយបញ្ជាក់ថារស់នៅមិនចុះសម្រុងជាមួយ គ្នា ។ ស្ងប់ស្ងាត់មួយរយៈស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះអតីតភរិយាក៏បានបង្ហាញរូបភាព យឿន ពិសី និងនារីម្នាក់ដោយអះអាងថាជាដើមហេតុនៅក្នុងការលែងលះ ។ ប៉ុន្តែយ៉ាងណា យឿន ពិសី ក៏បានចេញមុខទទួលស្គាល់ថាខ្លួនពិតជាមានទំនាក់ទំនងជាមួយនារីម្នាក់នោះពិតមែន តែក្រោយពីបានចែកផ្លូវគ្នារួចរាល់ជាមួយអតីតភរិយា។ បន្ថែមពីនោះ អតីតម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cambodia’s Got Talent រូបនេះក៏សុំឱ្យមហាជនទាំងអស់កុំសើចយំជាមួយនឹងរឿងឯកជនរបស់លោក។ 

ជាមួយនឹងការជូនពរក៏មានការលាន់មាត់សរសើរដល់ យឿន ពិសី ដែលអាចរកនារីម្នាក់ចូលមកមើលថែរបូសបេះដូងបានភ្លាមៗបើទោះមានកាយសម្បទាមិនគ្រប់គ្រាន់និងមិនមានជីវ ភាពហ៊ឺហា ក្តី ។ ដើម្បីឱ្យកាន់តែច្បាស់គូស្នេហ៍ថ្មីរបស់ យឿន ពិសី ដែលត្រូវគេស្គាល់ថាជាអ្នកសិល្បៈដែរនោះក៏បានចេញមុខរៀបរាប់ពីដើមចមដែលនាងបានចូលមកក្នុងជីវិត យឿន ពិសី ថា «ក្រោយពេលដែល ពិសី លែងលះគ្នា ពិសី អត់មានសល់អ្វីទេហើយថែមទាំងត្រូវសម្រាកពីការងារដើម្បីវះកាត់ភ្នែកទៀតផង។ក្នុងកំឡុងពេលវះកាត់គាត់ត្រូវការអ្នកមើលថែជាចាំបាច់ដោយក្តីអាណិតអាសូរព្រោះឃើញគាត់ពិតជាលំបាកខ្លាំងទើបខ្ញុំព្រមចូលក្នុងជីវិតគាត់មើលថែគាត់រហូតការវះកាត់បានជោគជ័យ។

នៅពេលដែលគាត់ជាសះស្បើយហើយការងារគាត់បានដំណើរការឡើងវិញ អតីតប្រពន្ធគាត់ក៏បានឆាតមកខ្ញុំសូមឱ្យខ្ញុំចាកចេញពីជីវិតប្ដីគាត់ដើម្បីឲ្យពួកគាត់បានត្រូវរ៉ូវគ្នាវិញខ្ញុំក៏យល់ព្រមចាកចេញហើយផ្ដាច់ទំនាក់ទំនងទាំងអស់ពី ពិសី ហើយសន្យានឹងធ្វើតាមសំណើរបស់អតីតភរិយារបស់ ពិសី ទាំងដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែមិនបានប៉ុន្មានម៉ោងក្រោយមក អតីតភរិយាពិសី ក៏បានឆាតមកខ្ញុំសុំឲ្យខ្ញុំត្រូវរ៉ូវគ្នាជាមួយពិសីហើយបន្តមើលថែនិងជួយ ពិសី វិញ ព្រោះ ពិសី កំពុងជួបការលំបាក និងខ្វះខាត។ គាត់ក៏បានសន្យាថាឈប់រំខានជីវិតពួកខ្ញុំទៀតហើយ។ ប៉ុន្តែ១រយ:ថ្មីៗនេះ ក៏មានជនខិលខូចលួចចូលអាខោនខ្ញុំយករូបថតនិង Video private របស់ខ្ញុំទៅផុសជាសាធារណ:និងចែកចាយបន្តរគ្នាក្នុងចេតនាចង់បំផ្លាញពួកខ្ញុំ និងលាបពណ៍ដើម្បីអោយបងប្អូនមហាជនគិតថា ពិសី មានជនទីបី។ សូមបងប្អូនមេត្តាថ្លឹងថ្លែងនិងពិចារណាហេតុផលសិនមុននិងវាយប្រហាខ្ញុំនិង ពិសី សង្ឃឹមថាព្យុះភ្លៀង១មេដ៏ធំនេះមិនធ្វើអោយពួកខ្ញុំដួលហើយបាក់ទឹកចិត្តនោះទេ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post