header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍និងចូលរួមបញ្ចេញទស្សនៈជាហូរហែរពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញឧកញ៉ា ហ៊ួត ជា បង្ហោះសារយ៉ាងចាក់ដោតដែលត្រូវគេសន្និដ្ឋានថាឧកញ៉ារូបនេះកំពុងឌឺដងឱ្យស្វាមីថៅកែពេជ្រលោកស្រី ទ្រី ដាណា ។ 


ឧកញ៉ា ហ៊ួត ជា ត្រូវបានគេស្គាល់ថាជាបុគ្គលល្បីនៅក្នុងសង្គមម្នាក់ដែរ យ៉ាងណាមិញមុននេះបន្តិចឧកញ៉ា បានបង្ហោះសំណេរខ្លីដែលមានអត្ថន័យថា «សុខចិត្ដអោយម្ដាយហូបបាយជាមួយទឹកត្រីក៏មិនធ្វើចរឹកធូរថ្លៃអោយមនុស្សស្រីប្រមាថម្ដាយនិងគ្រួសារខ្លួនឯងដែរ»។

ជុំវិញការលើកឡើងរបស់ឧកញ៉ា ហ៊ួត ជា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រដោយម្នាក់ៗបានបញ្ចេញយោបល់ស្រដៀងគ្នាថា «ឯកភាពបងឧកញ្ញ៉ាជាការផ្តល់តម្លៃអោយពូជពង្សវង្សត្រកូល គឺ ប្តី-ប្រពន្ធយកប៉ុន្មានក៏បានតែម៉ែមានតែ១លើលោក« «ស៊ូ ស្លាប់ ក៏មិនអោយមើលងាយនាក់មានគុណដែរ» «បងនិយាយត្រូវបើយកប្រពន្ធរឺនារីធំជាងម្ដាយហើយគឺចប់ហើយ» ។

ដ្បិតមិនបានបញ្ជាក់ចំៗក៏ពិតមែន តែសារដ៏ចាក់ដោតរបស់ឧកញ៉ា ហ៊ួត ជា ត្រូវបានគេប៉ាន់ស្មានថាសំដៅទៅលើស្វាមីលោកស្រី ទ្រី ដាណា ព្រោះដូចដឹងស្រាប់ហើយថាមួយរយៈមុនរឿងរ៉ាវប្តីប្រពន្ធមួយគូនេះផ្ទុះផ្អើលបណ្តាញសង្គមក្រោយលោកស្រីមានបំណងចង់ប្រើជីវិតនៅលីវបន្ទាប់ពីរងសម្ពាធរឿងម្តាយក្មេកទទួលទានបាយជាមួយទឹកត្រី ។ ការលើកឡើងជាសាធារណៈរបស់ឧកញ៉ា ហ៊ូត ជា ក្រោយពីលោក រស់ រាជ្ជសាល និងលោកស្រី ទ្រី ដាណា បានជានាជាមួយគ្នាឡើងវិញក្រោយពីលោកស្រីអាក់អន់ចិត្តដោយសាររងសម្ពាធពីគ្រួសារខាងស្វាមីក្មេង  ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post