header ads

Sponsor

ធ្មេចបើកៗពេលនេះតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ធឿន បុរី បានឃើញមុខកូនដំបូងរបស់ខ្លួនហើយដែលមានសុខភាពល្អហើយមុខមាត់ទៀតសោតក៏ស្រស់ស្អាតគួរឱ្យស្រ ឡាញ់ដែរ ។ អ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេងរូបនេះជាច្រើនសុទ្ធតែបានបង្ហាញការរីករាយនិងត្រេកអរចំពោះការទទួលបានសមាជិកថ្មីទាំងវ័យក្មេងរបស់ ធឿន បុរី ។

កូនដំបូងរបស់ ធឿន បុរី ជាកូនស្រីដោយលោកបានដាក់ឈ្មោះទៅតាមខែកំណើតរបស់កូនដែលមានឈ្មោះថា បុរី មីនា ដែលគិតមកដល់ពេលនេះសម្រាលបានប្រមាណជាជិត ១០ថ្ងៃហើយ ។ ពេលនេះដែរ ធឿន បុរី ក៏បានក្លាយជាប៉ាប៉ាវ័យក្មេងនៅក្នុងចំណោមតារាចម្រៀងភាគច្រើន ដូចដឹងស្រាប់ហើយថាទើបធំកំលោះសោះស្រាប់តែស្ងាត់ៗ ធឿន បុរី បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈហើយមិនប៉ុន្មានផងក៏បានបង្ហាញរូបភាពគូស្នេហ៍មានផ្ទៃពោះហើ យពេលនេះក៏ទទួលបានកូនពូជប្រឡែងលេងតែម្តង ។


 បើទោះកន្លងមកមានការរិះគន់ថា ធឿន បុរី ប្រញ៉ាប់មានដៃគូនិងកូនក្តី តែតារាចម្រៀងវ័យក្មេងមួយគូនេះហាក់មិនបានខ្វល់ខ្វាយឬតបតជាមួយនឹងការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមទាំងនោះទេ សំខាន់សព្វថ្ងៃពួកគេកំពុងរស់នៅយ៉ាងមានក្តីសុខ ។

មិនខុសពីតារាចម្រៀងរួមទ្រនំប៉ុន្មានឡើយចុងក្រោយនេះតារាចម្រៀង ធឿន បុរី កំពុងសម្រុកចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ។ ក្រៅពីនេះលោកក៏មមាញឹកនៅក្នុងការចេញច្រៀងនៅតាមឆាកប្រគំតន្រ្តីនានា ជាពិសេសនៅតាមបណ្តារខេត្តតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post