មិនទុកមុខប្តីប្រពន្ធតារាចម្រៀង ឃុំ ប៊ុណ្ណាដែត បានឆ្លើយតបទៅបុរសម្នាក់ៗភ្លាមក្រោយបុរសរូបនោះបានប្រើសម្តីបែបនេះមកកាន់លោកបន្ទាប់ពីលោកបានបង្ហាញសមាជិកថ្មីជារថយន្តមួយគ្រឿងនៅក្នុងបណ្តាញសង្គម ។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញក្រុមគ្រួសារតារាចម្រៀង ឃុំ ប៊ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា កាន់តែមានភាពរលូននិងល្អប្រសើរ ពោលអ្នកទាំងពីរមានជំនួញនៅក្នុងដៃបន្ថែមពីលើអាជីពចម្រៀងថែមទៀត ។យ៉ាងណាមិញកាលពីថ្ងៃទី ០៣ម្សិលមិញនេះលោកបានបង្ហាញសមាជិកថ្មីបន្ថែមមួយគ្រឿងពណ៌ខ្មៅស្រិលម៉ាក LM ដោយភ្ជាប់សារខ្លីថា «ហេង ហេង សមាជិកថ្មីសម្រាប់ក្រុមគ្រួសារខ្ញុំ»។
សមាជិកបន្ថែមរបស់លោកឃុំ ប៊ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈជាច្រើន ។ ប៉ុន្តែក្នុងនោះក៏មានគណនីយមួយបានស៊ែរទៅលើរូបភាពរបស់លោក នឹងបាននិយាយថា«មានឡានកុំអួតពេលដល់កកុំសុំ»។
សំណេរខ្លីនេះបានធ្វើឱ្យតារាចម្រៀង ឃុំ ប៊ុណ្ណាដែត មិនសប្បាយចិត្តនិងបានតបវិញភ្លាមៗថា «ឡានមួយនេះជាសមាជិកដើម្បីរកលុយចូលផ្ទះរបស់ខ្ញុំ ក្នុងចំណោមសមាជិកដទៃទៀត អញ្ចឹងខ្ញុំគ្រាន់តែចង់ប្រាប់ទៅភ្ញៀវខ្ញុំថាខ្ញុំមានឡាន LM ជួល ហេតុអីថាខ្ញុំអួត ទាក់ទាក់អីរឿងខ្ញុំក្រហើយដើរសុំគេ តើអ្នកសិល្បះត្រូវបានគេមើលងាយដល់ថ្នាក់ហ្នឹងមែន លោក PM Kt ? លោកយកអីមកគិត?»។ភ្ជាប់ជាមួយសម្តីស្វាមី តារាចម្រៀង យក់ ថិតរដ្ឋា បាននិយាយថាបែបស៊កសៀតថា« អរគុណអូនដែលបានតាមដានជីវិតបងណា»។
ជុំវិញការតបតរបស់លោក ឃុំ ប៊ុណ្ណាដែត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តដោយអ្នកខ្លះបានផ្តល់កម្លាំងចិត្តដល់រូបលោកកុំឱ្យខ្វល់ជាមួយសម្តីអត់ប្រយោជន៍ទាំងនេះ។ចុងក្រោយនេះជីវិតគ្រួសាររបស់លោក ឃុំ ប៊ុណ្ណាដែត និងភរិយា កាន់តែល្អប្រសើរ ហើយលោកក៏បានវិលមកចាប់អាជីពជាអ្នកចម្រៀងវិញក្រោយផ្អាកជាច្រើនឆ្នាំ។ អ្វីដែលកត់សម្គាល់គ្រួសារតារាចម្រៀងមួយគូនេះត្រូវបានមហាជនចាត់ទុកជាគ្រួសារគំរូព្រោះមិនដែលលេចឮរឿងអាស្រូវអ្វីក្រោយអ្នកទាំងពីររៀបការជាង ១០ឆ្នាំ ៕