header ads

Sponsor

អ្វីៗកាន់តែច្បាស់លាស់ពេលនេះតារាសម្តែងដែលនិយមតុបតែងខ្លួនសិចស៊ីបានរើសវេលា ល្អរបស់ខ្លួនរួចរាល់ហើយដោយពេលនេះនាងនិងអនាគតស្វាម ហ៊ាឆាត កំពុងមមាញឹកអញ្ជើញភ្ញៀវចូលរួមនៅក្នុងពិធីមង្គលរបស់ខ្លួននៅក្នុងចុងខែនេះតែម្តង ។ 


ខុសពីតារាដទៃពិធីមង្គលការរបស់តារាសម្តែង ដួង ម៉ានិច និង ហ៊ាឆាត មិនបានរៀបចំហ៊ឹកហ៊ាក់នៅទីក្រុងភ្នំពេញឡើយពោលនាងនិងអនាគតស្វាមីបានជ្រើសយកខេត្តព្រះសីហនុសម្រាប់រៀបចំពិធីពិសេសរបស់ខ្លួនដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២២ មេសានេះតែម្តង ។

 អ្វីដែលកត់សម្គាល់ដ្បិតជាអ្នកសិល្បៈដែលនិយមសម្ញែងខ្លួនក្នុងឈុតសិចស៊ីក្តី តែពិធីមង្គលការរបស់ ដួង ម៉ានិច មិនបានជ្រើសយកគ្រឿងស្រវឹងសម្រាប់ពិធីជប់លៀងឡើយដោយនាង និង ហ៊ាឆាត យល់ថាជាអំពើបាបព្រោះនៅពេលទទួលទានគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពឬមានគ្រោះថ្នាក់ជាយថាហេតុ ។ 

ដោយសារការរៀបការនៅតំបន់មាត់សមុទ្រដូនេះ ដួង ម៉ានិច អញ្ជើញភ្ញៀវភាគច្រើនជាអ្នកសិ្នទ្ធស្នាលតែប៉ុណ្ណោះ ហើយពេលនេះនាងនិងដៃគូកំពុងមមាញឹកក្នុងការអញ្ជើញភ្ញៀវសម្រាប់ពិធីរបស់ខ្លួន ។ 


គួររំឮកថាក្រោយបែកគ្នាជាមួយតារាចម្រៀង ថៃ អតិជាតិបុត្រ ស្រីស្អាត ដួង ម៉ានិច បានងាកមកភ្ជាប់ទំនាក់ទំនងជាមួយបុរសសង្ហា ​ ហ៊ា​ឆាត​។ កន្លងមកមហាជនភាគច្រើនយល់ថាទំនាក់ទំនងរបស់អ្នកទាំងពីរគ្រាន់តែជាការសម្តែងដើម្បីមុខជំនួញតែប៉ុណ្ណោះបើទោះកន្លងមកពួកគេបានបានបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈក្តី។

ប៉ុន្តែពេលនេះអ្វីៗត្រូវបានបញ្ជាក់ច្បាស់លាស់ហើយ ដួង ម៉ានិច បានសម្រេចបញ្ចប់ភាពនៅលីវនៅក្នុងវ័យ ៣៣ឆ្នាំ ដែលអ នាគតស្វាមីរបស់នាងគឺ ហ៊ាឆាត យ៉ាងពិតប្រាកដ ។ អ្វីដែលកត់សម្គាល់ក្រោយមានទំនាក់ទំនងជាមួយ ហ៊ាឆាត ដួង ម៉ានិច ហាក់មិនសូវរវីរវល់ជាមួយការងារសម្តែងដូចមុនឡើយដោយនាងនិងដៃគូងាកមកពង្រឹងមុខជំនួញវិញម្តង៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post