header ads

Sponsor

មិនមានជារឿងចម្លែកទេជារឿយៗលោកគ្រូ សៀវ សុផល តែងទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ពោលក្រោយពីលោកចេញមុខដោះស្រាយបំណុលឱ្យតារាកំប្លែង ខ្ញុង កាលពីប៉ុន្មានឆ្នាំមុនបរាជ័យរួចមក ។ តួយ៉ាងថ្មីៗនេះលោក សៀវ សុផល កំពុងទទួលរងការរិះគន់ពីសំណាក់មហាជនក្រោយពីលោកបង្រៀនយុទ្ធសាស្ត្រ ប្រែបំណុល ទៅជាទ្រព្យ។


បើទោះទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្តី តែលោកគ្រូ សៀវ សុផល នៅតែបន្តបង្ហោះសារឬចែករំលែកពីវិធីដោះបំណុលនានា។ អ្វីដែលកត់សម្គាល់ថ្មីៗនេះលោកបានបង្ហោះសារដែលមានអត្ថន័យថា«យុទ្ធសាស្ត្រ ប្រែបំណុល ទៅជាទ្រព្យ ។ សូមស៊ែរអោយដល់ មនុស្ស 5លាន ក្នុង CBC និង រាប់លានទៀត ក្រៅCBC បានចូលមើល »។សារខ្លីរបស់លោកគ្រូជោគជ័យរូបនេះត្រូវបានមហាជនបានបញ្ចេញមតិរិះគន់ជាច្រើនដោយមានការលើកឡើងថា«យុទ្ធសាស្រ្ដល្អតែគនិតថោកទាបរកគ្មាន» «បានតែទ្រីស្តីសូត្រហើយទន្ទិញពីគេ តែចំណេះជំនាញ=00000000 កំពូលគ្រូជោគជាំ» «ប្រែធ្វើម៉េចទៅលោកគ្រូ»

«កែបំណុលទៅទ្រព្យមានអីពិបាកពួកយើងទៅខ្ចីលុយធានាគាររ១ម៉ឺនដុល្លា អោយលោកគ្រូទៅ ១០ខែក្រោយលោកគ្រូអោយ២ម៉ឺនដុល្លាវិញ»«ខ្ញុំចង់ឃើញលោកគ្រូជោគជ័យទាំងអស់យកទ្រឹស្ដីដែ លបង្រៀនគេនឹងទៅអនុវត្តន៍ខ្លួនឯងអោយក្លាយជាអ្នកមានសិនកុំក្លាយជាអ្នកមានដោយសារការបង្រៀនគេបើគ្រូជោគជ័យខ្លាំងមែនកុំរស់ដោយសារលុយសិស្ស(បើអត់បង្រៀនសិស្ស0)រស់ដោយសារធ្វើជំនួញដែលលោកគ្រូបង្រៀនទៅដល់សិស្សផ្សេងៗមើលព្រោះខ្ញុំធ្លាប់តាមដានគ្រូជោគជ័យម្នាក់បានតែទ្រឹស្ដីតែទាល់តែពេលបើកក្រុមហ៊ុនខ្លួនឯងមិនដែលបានជោគ ជ័យទេបើកបិតៗ ដូរឈ្មោះក្រុមហ៊ុនរហូត»។

ដ្បិតទទួលរងមតិរិះគន់ចំអកជាច្រើនក្តី តែលោកគ្រូជោគជ័យ សៀវ សុផល ហាក់មិនខ្វល់ខ្វា យឡើយដោយលោកបានមានទស្សនៈផ្ទាល់ខ្លួនថា«ពួកគេចំអកឱ្យខ្ញុំដោយគ្រាន់តែខ្ញុំ ជាគ្រូបណ្តុះបណ្តាលនៃភាពជោគជ័យហិរញ្ញវត្ថុ ប៉ុន្តែខ្ញុំមិនខ្មាស់នោះទេ ប្រសិនបើអ្នកមិនខ្មាស់នឹងការរស់នៅក្នុងភាពបរាជ័យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post