header ads

Sponsor

ខេម ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ដែរនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីដែលបទចម្រៀងរបស់លោកភាគច្រើនត្រូវបានមហាជនជាច្រើនស្រឡាញ់ពេញចិត្ត។ ប៉ុន្តែថ្មីៗនេះក្រោយពីតារាចម្រៀងសំឡេងស្អករូបនេះបានបង្ហោះសំណេរមួយឃ្លានេះបានធ្វើឱ្យអ្នកគាំទ្រមួយភាគបានបង្ហាញការមិនពេញចិត្តរហូតអ្នកខ្លះលាន់មាត់ថាចង់ឱ្យតារាចម្រៀង ខេម រក្សាភាពស្ងប់ស្ងាត់ដូចពីមុនវិញ ។


ថ្មីៗនេះតារាចម្រៀង ខេម បានសរសេររៀបរាប់នៅក្នុងហ្វេសប៊ុករបស់លោកថា«សម័យបច្ចុប្បន្នមនុស្សម្នាក់បានធ្វើការល្អស្ទើរមួយជីវិតធ្វើខុសម្តងអ្នកស្មើ0តែមនុស្ស០ធ្វើត្រូវម្តង ស្មើ១០០ សូមអស់លោកបណ្ឌិត ជួយបកស្រាយផងបញ្ជាក់ខ្ញុំមិនផ្តោតលើសិល្បៈតែមួយជ្រុងទេ»។សាររបស់តារាចម្រៀងប្រចាំផលិតកម្មហា្គឡាក់ស៊ីរូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនហើយក៏មានការចូលរួមបញ្ចេញមតិពីសំណាក់អ្នកគាំទ្ររបស់លោកដែលមានទាំងអ្នកពេញចិត្ត និងអ្នកមិនពេញចិត្តទៀតផង ។

 ក្នុងនោះក៏មានមតិខ្លះបានលើកឡើងថា«ជាបុគ្គលរបស់មហាជនគួរកុំប្រើពាក្យ ស៊កសៀត ឌឺដង ផ្លែផ្កាអី មិនល្អទេ»«បងខេមអើយបង ខេម ចាប់ផ្តើមធ្វើខ្លួនអោយគេស្អប់ម្នាក់ទៀតហើយត្រូវចាំពេលកាន់ តែខ្ពស់ពេលដែលធ្លាក់មកវិញគឺធ្ងន់ធ្ងរណាស់មើលតែគម្រូតារាស្រីម្នាក់នឹងដឹងហើយលេងល្បីដូចមុនហើយ មកពីទ្រខុសទំនង» «បងហ្អើយមនុស្សនៅចំណុច100 គេខ្លាចគាត់ធ្លាក់មកនៅ0 នឹងហើយបានគេប្រឹងទាញគាត់ឡើង មិនចង់អោយគាត់ធ្លាក់កាន់តែជ្រៅ បើកចិត្តឡើងបង» ««ខ្ញុំគាំទ្រនឹងស្រលាញ់ ខេម សូម្បីតែឈ្មោះកូនក៏ហៅថាខេមដែរដល់ពេលខេមបង្ហោះសារបែបនេះក៏នឹកឃើញថាស្តាយក្រោយ (ខេមពីមុនទៅណាហើយ)»។

ទោះបីជាមានការរិះគន់ចំពោះសម្តីខ្លួនយ៉ាងណាក្តី តែតារាចម្រៀង ខេម បានចេញមុខបកស្រាយថាអ្វីដែលលោកនិយាយមិនខុសទេព្រោះសង្គមសព្វថ្ងៃគឺបែបនេះ ។ មិនខុសពីតារានៅក្នុងទ្រនំឡើយសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះតារាចម្រៀង ខេម ក៏បានចេញបទចម្រៀងប្រពៃណីខ្មែរជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្ររបស់ខ្លួនតែហាក់មិនទាន់មានបទណាផ្ទុះខ្លាំងដូចតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post