header ads

Sponsor

ជឿជាក់អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការភ្ញាកផ្អើលនិងរន្ធត់ចិត្តជាខ្លាំងក្រោយរឿងរ៉ាវចោរប្លន់ចាប់ជម្រិតទៅលើក្រុមគ្រួសារអ្នកជំនួញ មាស ច័ន្ទដាលីន ដែលបានធ្វើឱ្យស្វាមីលោកស្រីបាត់បង់ជីវិតកាលពីថ្ងៃទី ១០ម្សិលមិញ។ ដោយឃើញទិដ្ឋភាពសាហាវបែបនេះគូស្នេហ៍តារាចម្រៀង អ៊ីវ៉ា បានចេញសារដាស់តឿនដល់អ្នកលេងបណ្តាញសង្គម ជាពិ សេសបុគ្គលល្បីៗថា កុំសូវសម្ញែងហ៊ឺហាថតបង្ហោះមាស ពេជ្រ ពេកគ្រោថ្នាក់់មើលមិនឃើញទេ ។


រហូតមកដល់ពេលនេះរឿងរ៉ាវចាប់ជម្រិតទារប្រាក់ ២០ម៉ឺនដុល្លារមិនទាន់ត្រូវបានសមត្ថកិច្ច ឬក្រុមគ្រួសារជនរងគ្រោះលោកស្រី មាស ច័ន្ទដាលីន និយាយលំអិតជាសាធារណៈនៅឡើយទេ ។ ដោយសារលោកស្រី មាស ច័ន្ទដាលីន កំពុងរវល់នៅក្នុងការធ្វើបុណ្យសពស្វាមីលោក ឈួរ ឈុនហួរ ដែលបានបាត់បង់ជីវិតដោយសារចោរបាញ់កាលពីវេលាម៉ោង១១យប់ថ្ងៃទី ១០ កន្លងទៅ ។ ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឱ្យមហាជនជាច្រើនមានការតក់ស្លុតនិងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពគ្រប់គ្នា ។ 

អ្វីដែលគួរឱ្យកត់សម្គាល់គូស្នេហ៍របស់តារាចម្រៀង អ៊ីវ៉ា ដែលត្រូវគេស្គាល់ថា ជាម្ចាស់ក្លឹបបាល់ទាត់មួយនៅខេត្តសៀមរាបបានបង្ហោះសំណេរដាស់តឿនដល់បុគ្គលល្បីៗនៅតាមបណ្តាញសង្គមដែលចូលចិត្តបង្អួតនូវគ្រឿងសម្ភារៈរបស់ខ្លួនជាសាធារណៈថា«ស្ថានភាពសេដ្ឋកិច្ចកំពុងតែពិបាកដូចបច្ចុប្បន្នពិតជាគ្រោះថ្នាក់ណាស់មនុស្សរកលុយមិនសូវបាន ភាគច្រើនបាត់បង់ចំណូល ជំពាក់បំណុលវ័ណ្ឌក។ តាមស្ថានភាពបែបនេះមនុស្សមួយចំនួនធ្វើអ្វីក៏ហ៊ានធ្វើអោយតែដោះទាល់បានដូច្នេះអ្នកមានលុ យ មានមាស មានពេជ្រ កែវកង សូមកុំសូវសំញ៉ែង ហ៊ឺហារ ថតបង្ហោះ បង្អួតខ្លាំងពេកក្រែងលោគ្រោះមើលមិនឃើញ។ចូលរួមសោកស្តាយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិតផង»។

ជុំវិញការលើកឡើងរបស់គូស្នេហ៍តារាចម្រៀង អ៊ីវ៉ា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រដោយលើកហេតុផលថាពិតជាយោបល់ល្អខ្លាំងណាស់ព្រោះនេះជាបទពិសោធន៍ដែលយើងមិននឹកស្មានដល់។ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post