header ads

Sponsor

ក្រៅពីបង្ហាញការសោកស្តាយនិងចូលរួមរំលែកទុក្ខដល់លោកស្រី មាស ច័ន្ទដាលីន ដែលបានបាត់បង់ស្វាមីជាទីស្រឡាញ់ដោយសារត្រូវចោរចូលប្លន់ចាប់ជម្រិតកាលពីថ្ងៃទី ១០ កន្លងទៅ។អ្នកលេងបណ្តាញសង្គមភាគច្រើនដែលរួមមានទាំងលោក កៅ សីហា ជាអ្នកដឹកនាំរឿងនៅក្នុងទូរទស្សន៍ហង្សមាសបានបង្ហាញការងឿងឆ្ងល់និងចោទជាសំណួរថាតើសពចោរដុតនៅឯណា? ប្រវត្តិសាវតាបែបណា? 


ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីពេលថ្មីៗនេះមានការទម្លាយថាចោរដែលបានចូលប្លន់និងចាប់ជម្រិតលោកស្រី មាស ច័ន្ទដាលីន និងសមាជិកក្នុងគ្រួសារនោះមានឈ្មោះ នី រតនា មានស្រុកកំណើតនៅ ស្រុកស្វាយទាបខេត្តស្វាយរៀង និងមានអាយុ ៣៨ឆ្នាំ ។ ប៉ុន្តែយ៉ាងណាមិនមានការទម្លាយជាសាធារណៈពីមុខមាត់ចោរប្លន់ដែលបានបាញ់សម្លាប់ខ្លួននោះទេ ។ 

ក្នុងនាមជាមនុស្សមហាជនម្នាក់លោក កៅ សីហា ជាអ្នកដឹកនាំរឿងនៅក្នុងទូរទស្សន៍ហង្សមាសបានបញ្ចេញជាចម្ងល់ថា«ចង់ឃើញនិងចង់ដឹងថា សពចោរ គេយកទៅដុតនៅណា? ប្រវត្តិសាវតាយ៉ាងណាខ្លះ? ប្រាប់តែឈ្មោះនិងខេត្តកំណើតចឹង ? ជួយរកសាច់ញាតិចោរមកធ្វើបុណ្យឲ្យចោរផង ន្អាលអ្នកសារព័ត៌មាន online សំភាសន៍ ឲ្យមហាជនបានជ្រាបផង។ អូស newfeed 2ថ្ងៃហើយ មិនឃើញខ្លឹមសាររបស់ចោរសោះ។សូមចូលរួមរំលែកមរណទុក្ខ និងសោកស្ដាយចំពោះហេតុការណ៍ដ៏រន្ធត់នេះ ដែលមកលើបងស្រី មាស ចន្ទដាលីនផងដែរ»។


មិនខុសពីលោក កៅ សីហា ប៉ុន្មានឡើយគេបានឃើញមិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនសុទ្ធតែបង្ហាញការងឿងឆ្ងល់ចំពោះរឿងនេះដូចគ្នា។ ប៉ុន្តែក៏មានការលើកឡើងថាអាចមិនទាន់ដល់ពេលទម្លាយអាថ៌កំបាំងជាសាធារណៈព្រោះនៅស្វែងរកអ្នកពាក់ព័ន្ធបន្តទៀត ។ ចុងក្រោ យនេះក៏មានការផ្សព្វផ្សាយពីសារព័តមានមួយថាកាលពីថ្ងៃទី១២ ម្សិលមិញនេះតៃកុងរថយន្តរបស់លោកស្រី មាស ច័ន្ទដាលីន ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅសាកសួរជុំវិញរឿងហេតុមួយនេះ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post