header ads

Sponsor

ក្រោយពីមានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនដល់តារាសម្តែង គង់ ចាន់ ស្រីមុំ ដែលបានចេញទៅកម្សាន្តនៅប្រទេសថៃនិងបង្ហាញពីភាពរីករាយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំនៅទីនោះ ខណៈបុរសជនជាតិថៃម្នាក់បានមកស្រុកខ្មែរនិងបានរិះគន់ពីភាពស្ងប់ស្ងាត់នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកាលពីពេលថ្មីៗនេះ។ ចម្រៀង វេហាស៍ បានបង្ហោះសារយ៉ាងស៊ីជម្រៅស្តាប់ហើយពិតជាចាក់ដោតតែម្តង ។

គួរឱ្យដឹងថាកាលពីថ្ងៃទី ១៣កន្លងទៅនេះបុរសជនជាតិថៃម្នាក់បានបង្ហោះសារនៅក្នុងផេករបស់ខ្លួនដោយរិះគន់ថាសង្ក្រាន្តនៅប្រទេសកម្ពុជាស្ងប់ស្ងាត់ក្នុងពេលដែលបុរសរូបនោះបានមកលេងខេត្តសៀមរាប។ ខុសប្លែកពីតារាសម្តែង គង់ ចាន់ស្រីមុំ​ បានបង្ហាញពីភាពសប្បាយរីករាយក្នុងពេលដែលបានចេញទៅកម្សាន្តនៅប្រទេសថៃក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ។ តាមរយៈរូបភាពដ៏រីករាយរបស់ គង់ ចាន់ស្រីមុំ នៅក្នុងប្រទេសថៃនោះក៏មានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនរហូតធ្វើឱ្យសាម៉ីខ្លួនបានសម្រេចបិទការបញ្ចេញមតិ ហើយក៏បានលុបរូបភាពទាំងនេះចេញនៅមុននេះបន្តិច ។ ទាក់ទងជាមួយរឿងនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក វេហាស៍ បានបញ្ចេញសំណេរដែលស្តាប់ហើយពិតជាស៊ីជម្រៅតែម្តង។ ក្នុងនោះលោកបានដាស់តឿនដល់បុគ្គលល្បីៗទាំងនោះថាបានចង់ទៅកម្សាន្តនៅប្រទេ សជិតខាង ជាពិសេសផ្ទះលេខ២គួរឱ្យមានការលាក់លៀមខ្លះៗកុំបង្ហាញជាសាធារណៈ។

តារាចម្រៀងរូបនេះបានរៀបរាប់ថា«‘លុយគេទេ គេចង់ទៅដើរលេងសង្រ្កាន្តនៅកន្លែងណា ប្រទេសណាក៏បាន សិទ្ធិគេតាស់’ ទទួលស្គាល់ថាលុយគេ សិទ្ធិគេ តែចេះឈឺចាប់អត់នៅពេលដែលគេមកលេងផ្ទះខ្លួនឯងម្តងៗគេផុសដៀលក្បាលយើងម្ចាស់ផ្ទះដូចឆ្កែនៀក? បើមិនចេះឈឺចាប់រឿងគេដៀលផ្ទះខ្លួនឯងទេ ក៏គួរចេះសោកស្តាយនូវពាក្យ’សង្រ្កាន្ត’ដែលពួកវាទើបដាក់ចូលយូណេស្កូដែរ។ ទៅដើរលេងស្រុកពួកវាហើយផុសសប្បាយអបអរគគ្រឹកគគ្រែងដូចជួយផ្សព្វផ្សាយបន្ថែមអោយពិភពលោកបានដឹងថាសង្រ្កាន្តជារបស់ពួកវាចឹង។ 

លោកអើយលោក បើថាជ្រើមចង់ទៅដើរលេងស្រុកវាម្លឹងៗ ក៏គួរលាក់ៗខ្លះទៅ ទៅធ្វើឯងអីណាសប្បាយអឹងកងបង្ហោះបង្ហាញដល់ហើយ ទាំងដែលជនជាតិពួកវានោះផុសដៀលប្រទេសខ្លួនឯងតាមsocial media សឹងរាល់ថ្ងៃ។ចេះឈឺចាប់ខ្លះផង អ្នកល្បីៗអើយ»។ តារាចម្រៀង រូបនេះបានបន្ថែមទៀតថា ធម្មតាយើងជាអ្នកល្បីជាបុគ្គលសាធារណៈ ដឹងហើយលឺហើយថាខ្លួនយើងមានឥទ្ធិពល រាល់ការផុសនានាតែងតែជាទីចាប់អារម្មណ៍ជាច្រើនដល់មហាជន គួរណាតែផុសអីបង្ហាញអីដែលចំណេញដល់ជាតិសាសន៍ខ្លួនឯងខ្លះមិនថាក្នុងកាលៈទេសៈណា តែនេះក្នុងកាលៈទេសៈមិនសមគួរសោះ ទាំងដែលដឹងហើយថាមួយរយៈចុងក្រោយនេះពួកយើងតានតឹងអ្វីខ្លះជាមួយអាពូជសាសន៍មួយនោះ។ ណ្ហើយ បើថាចង់សប្បាយខ្លាំងទ្រាំមិនបាន ក៏ទៅលេងចុះតែកុំបង្ហោះអីជាផលប្រយោជន៍ដល់ជាតិសាសន៍ពួកវាដែរ តែនេះ…. »។ ជុំវិញសំណេររបស់តារាចម្រៀង វេហាស៍​ ដែលជាប្អូនប្រុសរបស់តារាចម្រៀង មាស សាលី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្ត៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post