មានការចាប់អារម្មណ៍ជាខ្លាំងដោយប៉ុន្មានថ្ងៃមុននេះ ចែគេន បានទម្លាយថាខ្លួនមិនអាចជួយតារាសម្តែង សឿ សុធារ៉ា ដដែលៗបានទៀតទេ ក្រោយមានអ្នកសួរនាំថាហេតុអ្វីមិនជួយព្រោះថ្មីៗនេះបានឃើញអតីតតារាសម្តែងដែលធ្លាប់មានឈ្មោះល្បី សឿ សុធារ៉ា បានប្រកាសសុំជំនួយដើម្បីបានប្រាក់យកទៅធ្វើបុណ្យគម្រប់១០០ថ្ងៃឱ្យអ្នកម្តាយ ។
គួរឱ្យដឹងដែរថាកាលពីថ្ងៃទី ១០ កន្លងទៅ សឿ សុធារ៉ា បានបង្ហោះរូបភាពអតីតកាលរបស់នាងដោយភ្ជាប់ជាមួយសាររៀបរាប់នូវជីវិតកន្លងមករបស់នាងដែលកាលពីអំឡុងឆ្នាំ ២០០០ដល់ ២០២០ដែលជាជីវិតពោរពេញទៅដោយសា្នមញញឹម។ ប៉ុន្តែសព្វថ្ងៃនេះជីវិតរបស់នាងបានធ្លាក់កប់ក្នុងភក់ដោយនាងបានបញ្ជាក់ថា«គេបានបំផ្លាញចិញ្ច្រាំទីផ្សារសិល្បៈរបស់នាងខ្ញុំអោយខ្ទិចដូចខ្ទឹមរកទីបំផុតគ្មាន»។ជាចុងក្រោយ សឿ សុធារ៉ា ក៏បានប្រកាសសុំជំនួយទៅតាមសទ្ធាដើម្បីឱ្យនាងមានលទ្ធភាពអាចធ្វើបុណ្យខួប ១០០ថ្ងៃជូនអ្នកម្តាយ ។ ក្នុងនោះគេក៏បានឃើញអ្នកលេងបណ្តាញសង្គមមួយចំនួនបានផ្តល់ជាថវិការមួយចំនួនដល់តារាសម្តែងរូបនេះផងដែរ ។
ទន្ទឹមជាមួយគ្នានោះគេក៏បាន ចែគេន ដែលធ្លាប់ចេញមុខជួយ សឿ សុធារ៉ា នាពេលកន្លងមកបានបង្ហោះសារពីមូលហេតុដែលអ្នកនាងមិនបានចេញមុខចេញមាត់ជួយ សឿ សុធារ៉ា ដូចពេលមុនក្រោយពីមានចម្ងល់ពីសំណាក់មហាជនមួយចំនួន។ ក្នុងនោះម្ចាស់ហាងកាត់សក់រូបនេះបាននិយាយថា «យប់មិញចេដើរផ្សារទិញផ្កានឹងផ្លែឈើនៅផ្សារទួលទំពួងមាន បងប្អូន អ្នកផ្សារចោទសំនួរចេថាហេតុអី្វចេមិនជួយប្អូនស្រី សឿ សូធារ៉ា ទៀត បងប្អូនដែរមិនដឹងរឿងមិនអីទេតែចេជួយគេរហូតដល់ថ្នាក់អោយទាំងការងារគាត់ធ្វើគេតែមិនមក ហើយនៅមានរឿងផ្សេងៗទៀត ជួយតាំងពីប្តីចេនៅរស់រហូតគាត់ស្លាប់បាត់ហើយ មិនឃើញធារ៉មកអើតចេតិចទេ»។
បន្ថែមពីនេះ ចែគេន ក៏បានលើកឡើងនៅក្នុងវីដេអូទៀតថាអ្នកនាងមិនអាចជួយដដែលៗបានទេព្រោះអ្នកខ្វះខាតមានច្រើនណាស់ ហើយពេលនេះអ្នកនាងក៏កំពុងមានជំងឺបាក់ទឹកចិត្តផងដែរ ៕