header ads

Sponsor

មានរឿងអ្វីមិនសប្បាយចិត្តសុខៗតារាចម្រៀងដែលស្ពាយងារជាអ្នកមេម៉ាយមុខស្រស់ ពេជ្រ សូលីកា បានពោលថារឿងអយុត្តិធម៌តែងធ្លាក់មកលើអ្នកសិល្បៈ ហើយអ្នកសិល្បៈចាំតែខុស តែយ៉ាងណាពាក្យសម្តីទាំងនេះរបស់នាងក៏បានលុបវិញភ្លាមដែរ ។ មានការលើកឡើងពីសំ ណាក់អ្នកគាំទ្រថា សម្តីរបស់ ពេជ្រ សូលីកា ទំនងជាចង់លូកមាត់ទៅលើរឿង គង់ ចាន់ស្រីមុំ តែដោយខ្លាចមានការរិះគន់ក៏សម្រេចលុបវិញបែបនេះ ។


ក្រោយពីផ្ទុះការរិះគន់ចំពោះតារាសម្តែង គង់ ចាន់ស្រីមុំ ដែលបានទៅដើរកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំនៅប្រទេសថៃនិងបង្ហាញពីការអបអររីករាយ ខណៈជនជាតិថៃបានមកលេងស្រុកខ្មែរ តែបែរជាពោលថាស្ងប់ស្ងាត់នៅក្នុងថ្ងៃចូលឆ្នាំ។កំពុងផ្ទុះការរិះគន់ដល់ គង់ ចាន់ស្រីមុំ ស្រាប់តែគេបានឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សូលីកា បានបង្ហោះសាររៀបរាប់ថា«មានពាក្យល្អៗជាច្រើនយើងចេះនិយាយណែនាំគ្នាប្រសិនយើងមិនពេញចិត្តត្រង់ចំណុចណាមួយមិនមែនចេះតែជាន់ហើយនិងជាន់ទេខ្ញុំឃើញថារឿងអយុត្តិធម៌នេះតែងតែធ្លាក់មកលើអ្នកសិល្បៈដូចជាពួកខ្ញុំអ្នកសិល្បៈដូចជាពួកខ្ញុំចាំតែខុស»។

ប៉ុន្តែយ៉ាងណាពាក្យពេចន៍ត្អូញត្អែរទាំងនេះតារាចម្រៀង ពេជ្រ សូលីកា ក៏បានលុបវិញភ្លាមៗក្រោយពីបង្ហោះបានត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ ។

បើតាមសារទាំងនេះត្រូវបានអ្នកគាំទ្រជាច្រើនយល់ថា ពេជ្រ សូលីកា ទំនងជាចង់ចេញមុខការពារដល់តារាសម្តែង គង់ ចាន់ស្រីមុំ ដែលកំពុងរងសន្ទុះរិះគន់ពីសំណាក់មហាជន តែប្រហែលជាខ្លាចរងព្រនង់រិះគន់ដូច គង់ ចាន់ស្រីមុំ វិញក៏សម្រេចលុបពាក្យការបង្ហោះរបស់ខ្លួន ចេញពីបណ្តាញសង្គមទៅវិញ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post