header ads

Sponsor

រហូតមកដល់ពេលនេះអ្នកលេងបណ្តាញសង្គមជាច្រើននៅតែបន្តរិះគន់ក៏ដូចជាស្នើសុំឱ្យដក គង់ ចាន់ស្រីមុំ ពីពិធីការិនីនៅក្នុងកម្មវិធី3 Fun កាន់តែឡើងកម្តៅ។ ប៉ុន្តែយ៉ាងណាតារាសម្តែង និងពិធីការិនីហាយសូររូបនេះហាក់មិនខ្វល់ខ្វាយសុំទោសឬបកស្រាយអ្វីឱ្យអ្នកគាំទ្របានស្ងប់ចិត្តឡើយ ។ ទន្ទឹមគ្នានោះលោក ម៉ៃ សុគន្ធ បានបង្ហោះសារមួយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តគ្រប់គ្នា។


ក្រោយផ្ទុះការមិនពេញចិត្តបន្ទាប់ពីបង្ហោះរូបភាពសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំខុសប្រទេសនោះពេលនេះស្រីស្អាត គង់ ចាន់ស្រីមុំ មិនមានប្រតិកម្មអ្វីក្រៅពីលុបរូបភាពទាំងនោះចោលឡើយ។ ដ្បិត គង់ ចាន់ស្រីមុំ មិនបានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមពិតមែន តែអ្នកនាងនៅតែបន្តចែករំលែកសកម្មភាពរបស់ខ្លួនជាធម្មតានៅក្នុង Story ដូចមិនមានរឿងអ្វីកើតឡើង ដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងមួយភាគធំកាន់តែអស់អារម្មណ៍និងអន់ចិត្ត។ បើក្រឡេកមើលផេក3 Fun Cambodia ក៏មានការស្នើសុំឱ្យដករូបនាងចេញពីកម្មវិធីមួយនេះកាន់តែច្រើន។ បន្ថែមពីនេះក៏មានអ្នកគាំទ្រតារាស្រីមួយនេះចង់ឱ្យ គង់ ចាន់ស្រីមុំ ចេញវីដេអូសុំទោស ដើម្បីឱ្យហ្វេន ហ្វេន បានស្ងប់ចិត្ត ។ 

ជុំវិញរឿងនេះលោក ម៉ៃ សុគន្ធ ដែលជាមនុស្សរបស់មហាជនម្នាក់ក៏បានបញ្ចេញសារចាក់ដោតមួយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តគ្រប់គ្នា ។ លោកបានលើកឡើងថា «មុំខុសដូចជាច្រើនសារដែរតែមុំមិនដែលសុំទោសទេ។ព្រោះមានកាកាងឲ្យ🩹🤕មុំអត់ខ្វល់ព្រោះមុំជាអ្នកជំនួញធំ»។

 រង់ចាំមើលទាំងអស់គ្នាថាតើលើកនេះ គង់ ចាន់ស្រីមុំ នឹងចេញមុខសុំទោសបញ្ចប់រឿងឬបែបណា ហើយអ្នកនាងមានឱកាសបន្តនៅក្នុងកម្មវិធី3 Fun ឬយ៉ាងណា ខណៈសន្ទុះមិនពេញចិត្តកាន់តែខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post