header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Pleng Records វ៉ាន់ នីឡា បានបង្ហាញបទចម្រៀងដំបូងនៅក្នុងទ្រនំថ្មីមួយដែលត្រូវបានគេស្គាល់ថាជាផលិតកម្មហ្គាឡាក់ស៊ី ។ អ្នកគាំទ្រជាច្រើនបានបង្ហាញការរីករាយនិងស្វាគមន៍ក្រោយបានឃើញ វ៉ាន់ នីឡា ចាប់អាជីពចម្រៀងឡើងវិញ ។

នៅក្នុងថ្ងៃទី ១៨មុននេះបន្តិចផេកផលិតកម្មហ្គាឡាក់ស៊ី បានបង្ហាញTeaser បទចម្រៀង វ៉ាន់ នីឡា ដោយភ្ជាប់សំណេរថា «ឃើញស្រីស្អាតមកក្រវែលៗគិតអីណុងប្រូ» ដែលគេមិនច្បាស់ថាជាចំណងជើងបទចម្រៀងឬបែបណាទេ ។ អ្វីដែលកត់សម្គាល់បទដំបូងរបស់ស្រីស្អាត វ៉ាន់ នីឡា ត្រូវបានអ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរថាពិតជាអ៊េមនិងប្លែក ។

ការបង្ហាញវត្តមាននៅក្នុងផលិតកម្មដែលប្រជុំទៅដោយតារាចម្រៀងល្បីៗដែលមានងារជាឧកញ៉ារបស់ វ៉ាន់ នីឡា ក្រោយពីនាងបានឃ្លាតឆ្ងាយពីអាជីពនេះជាច្រើនឆ្នាំ ។ ក្រៅពីបង្ហាញការរីករាយអ្នកគាំទ្រជាច្រើនរបស់តារាចម្រៀង វ៉ាន់ នីឡា សុទ្ធតែលើកឡើងថាអាយដលរបស់ខ្លួននិងមានប្រជាប្រិយភាពឡើងវិញព្រោះតារាចម្រៀងរូបរាងតូចច្រឡឹងរូបនេះក៏ធ្លាប់មានឈ្មោះ បោះសំឡេងម្នាក់ដែរកាលនាងនៅក្នុងផលិតកម្ម Pleng Records។

មុនរកបានទ្រនំជាក់លាក់មួយនេះ វ៉ាន់ នីឡា ក៏បានវិវត្តន៍ខ្លួនមកជាពិធីការិនីនៅក្នុងកម្មវិធីប្រលងចម្រៀង The Rapper Cambodia ដែលត្រូវបានអ្នកគាំទ្រលាន់មាត់ថាធ្វើបានល្អមិនចាញ់ពិធីការិនីរៀមច្បងប៉ុន្មានឡើយ ។ ក្រៅពីការបង្ហាញ Teaser បទចម្រៀងថ្មីរបស់ វ៉ាន់ នីឡា គេមិនទាន់បានឃើញពិធីបង្ហាញការចូលជាផ្លូវការនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីដូចតារាចម្រៀងវ័យក្មេង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅរបស់តារាចម្រៀង ព្រាប សុវត្ថិ កាលពីអំឡុងខែមីនាកន្លងទៅនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post