តារាសម្តែង ទឹម រដ្ឋា បានបំពេញតួនាទីជាកូនស្រីដ៏ល្អចំពោះលោកឪពុកក្រោយពីបាត់បង់អ្នកម្តាយនាពេលកន្លងមក ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ ទឹម រដ្ឋា បានសាងសង់ផ្ទះដ៏ស្រស់ស្អាតនៅក្បែរជើងភ្នំដែលជាផ្ទះនៅក្នុងក្តីស្រមៃរបស់លោកឪពុក។ជាមួយននឹងការសរ សើរពីភាពកត្តញ្ញូរបស់ ទឹម រដ្ឋា ពីសំណាក់អ្នកគាំទ្រក៏មានការលើកឡើងពីសំណាងរបស់លោកឪពុករបស់អ្នកនាងដែលមានកូនស្រីល្អបែបនេះ ។
តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីផ្ទះដ៏ស្រស់ស្អាតជាមួយនឹងទេសភាពធម្មជាតិគួរឱ្យចង់រស់នៅតារាសម្តែង ទឹម រដ្ឋា បានរៀបរាប់នៅក្នុងគណនីយផ្ទាល់ខ្លួនថា «ថ្ងៃទី 15 ខែ 4 2024 គឺជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរទី 2 ហើយក៏ជាថ្ងៃដែលខ្ញុំ..លើលោកនេះគ្មានអ្វីដែលយើងមានសេចក្ដីសុខជាងពេលដែលយើងបានបំពេញបំណងជូន អ្នកមានគុណ បានសម្រេចនោះទេផ្ទះលំហែរក្បែរជើងភ្នំគឺជាផ្ទះក្នុងក្ដីស្រម៉ៃរបស់មនុស្សចាស់គ្រប់រូបដែលស្រម៉ៃចង់បា នទុកពេលចាស់ទៅមិនថាផ្ទះនោះធំឬតូច ថ្លៃឬថោកសំខាន់គឺជាផ្ទះក្នុងប្ដីស្រមៃរបស់ពួកគាត់។ហើយឥលូវកូនៗបានបំពេញបំណងជូនប៉ាបានសម្រេចហើយ ស្នាមញញឹមរបស់ប៉ាគឺជាសេចក្ដីសុខរបស់កូនៗពេញមួយជីវិត»។
ជាមួយនឹងកាដូផ្ទះដ៏ស្រស់ស្អាតរបស់ ទឹម រដ្ឋា ជូនលោកឪពុកដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺនោះបានធ្វើឱ្យមហាជនជាច្រើនបានសម្តែងការលាន់មាត់សរសើរដល់តារាសម្តែង ទឹម រដ្ឋា ដែលបានបំពេញតួនាទីជាកូនស្រីដ៏ល្អរបស់លោកឪពុកដែលជាព្រះរស់ ។
ក្នុងនោះក៏មានអ្នកខ្លះបានលើកឡើងថាប្រសិនបើអ្នកម្តាយរបស់អ្នកនាងនៅមានជីវិតមិនដឹងជារីករាយនិងមានក្តីសុខបែបណាទេ ។ ក្នុងនោះ ទឹម រដ្ឋា បានបញ្ជាក់ថាឪពុករបស់នាងពិតជាសប្បាយចិត្តនិងរំភើបខ្លាំងណាស់ក្រោយអ្នកនាងបានបំពេញបំណងប្រាថ្នាមួយនេះព្រោះលោកចង់បានផ្ទះលំហែរសម្រាប់រស់នៅក្នុងតំបន់ដែលមានធម្មជាតិស្រស់ស្អាតបែបនេះសម្រាប់រស់
នៅពេលចាស់ទៅ៕