header ads

Sponsor

ស្របពេលរឿងរ៉ាវរបស់ គង់ ចាន់ស្រីមុំ បានស្ងប់ស្ងាត់ក្រោយពីអ្នកនាងបានចេញឡាយវីដេអូសុំទោសពីកំហុសអចេតនាកាលពីថ្ងៃទី ១៩យប់មិញនេះដល់អ្នកគាំទ្រនិងមហាជនក្រោយពីទទួលរងការរិះគន់ដូចព្រុះកាលពីប៉ុន្មានថ្ងៃមុន ។ប៉ុន្តែជាមួយគ្នានេះ វីជេ អាឡាស្កូ បានលើកឡើងថាដោយសារក្រុមជាតិនិយមបានធ្វើឱ្យម្ចាស់កម្មវិធីនៅប៉ាតាយ៉ាលុបចោលគម្រោងរបស់លោកដែលធ្វើឱ្យមានការខាតបង់ច្រើន ។

ពេលនេះរឿងរ៉ាវរបស់តារាហាយសូរ គង់ ចាន់ស្រីមុំ ចែករំលែករូបភាពខុសកាលៈទេសៈត្រូវបានដោះស្រាយដោយរលូនក្រោយពីអ្នកនាងចេញមុខរៀបរាប់ពីដើមហេតុនិងបានទទួលកំហុសដែលបានធ្វើដោយអចេតនា ។ ប៉ុន្តែបើក្រឡេកមកមើលវីជេ អាឡាស្កូ បែរជាទទួលរងថ្មបាក់ពីរឿងមួយនេះដោយលោកបានលើកឡើងថា« ក្រុមជាតិនិយមធ្វើអោយប៉ះពាល់ការ ងារអធ្យាស្រ័យ DJ Mike Mike Joy និង តារាចំរៀងសំរាប់ការងារចុងខែ6 project នៅ ប៉ាត់តាយ៉ា ខាងម្ចាស់កម្មវិធី លុបចេញហើយ 😡សាំដល់ករ»។

ជុំវិញការលើកឡើងរបស់ វីជេ អាឡាស្កូ បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈមួយចំនួនបានបង្ហាញការសោកស្តាយក្រោយពីលោកនិងក្រុមការងារបានជួបរឿងខាតបង់បែបនេះ ។ 

ប៉ុន្តែ វីជេរូបនេះបានបញ្ជាក់ថាកំពុងដោះស្រាយព្រោះមានការខាតបង់ច្រើនណាស់ ។ គួរបញ្ជាក់ថា វីជេអាឡាស្កូ ជាតារាសម្តែងនិងជាពិធីករដែលតែងតែលេចមុខនៅក្នុងការសម្តែងភាពយន្តនិងថតស្ប៉តពាណិជ្ជកម្មនានា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post