header ads

Sponsor

ក្រោយភ្ជាប់ពាក្យប្រមាណជាមួយខែពេលនេះអតីតពិធីការិនី ថន ដារ៉ា និងឯកឧត្តម ឃី សុវណ្ណរតនា ត្រៀមនិងចូលរោងការនៅក្នុងដើមខែមិថុនាខាងមុខនេះ ។អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ ថន ដារ៉ា បានជ្រើសយកខែមិថុនាជាខែមង្គលដែលដូចគ្នាទៅនឹងពិធីមង្គលការលើកទីមួយរបស់អ្នកនាងជាមួយមន្ត្រីជាន់ខ្ពស់ថៃកាលពី៨ឆ្នាំមុនពិតជាចៃដន្យតែម្តង ។ 

គេចាំបានថា ថន ដារ៉ា ដែលជាបងស្រី ថន លក្ខិណា បានរៀបការយ៉ាងអធិកអធមជាមួយស្វាមីជាមន្ត្រីជាន់ខ្ពស់ជនជាតិថៃកាលពីថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១៦ កន្លងទៅ តែប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាងក៏បានត្រឡប់មករស់នៅស្រុកកំណើតវិញតែម្នាក់ឯង ។ ប៉ុន្តែនៅក្នុងថ្ងៃទី ១៣ មីនា កន្លងទៅស្រាប់តែអតីតពិធីការិនីរូបនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយអ្នកនាងបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយរដ្ឋលេខាធិការក្រសួងការបរទេសឯកឧត្តម ឃី សុវ ណ្ណរតនា ដែលជាអតីតព្រះចៅអធិការវត្តស្វាយដង្គំ ។ជាមួយនឹងការចូលរួមត្រេកអរក៏មានការសរសើរដល់សំណាងរបស់ អ្នកនាង ថន ដារ៉ា ដែលមានអនាគតស្វាមីជាអ្នកមានមុខមាត់នៅក្នុងសង្គមហើយថែមទាំងជាអ្នកដែលមានចំណេះដឹងទាំងផ្នែកអាណាចក្រ និងពុទ្ធិចក្រថែមទៀត។ 

ក្រោយពីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរភ្លាម ថន ដារ៉ា បានបង្ហាញរូបភាពអនុស្សាវរីយ៍របស់ខ្លួននិងគូដណ្តឹងជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមដែលមានទាំងការដើរកម្សាន្តនៅក្នុងប្រទេសនិងក្រៅប្រទេសហើយមុននេះអ្នកទាំងពីរក៏បានឡើងគេហដ្ឋានថ្មីរួមគ្នាផងដែរ ។ បើតាមគម្រោង ថន ដារ៉ា និងគូដណ្តឹងឯកឧត្តម ឃី សុវណ្ណរតនា និងចូលរោងការទៅតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី ០៧ ខែមិថុនា ខាងមុខនេះហើយសព្វថ្ងៃអ្នកទាំងពីរក៏កំពុងមមាញឹកនៅក្នុងការរៀបចំចាត់ចែងនៅក្នុងពិធីផងដែរ ។

 អ្វីដែលកត់សម្គាល់មានអ្នកគាំទ្រជាច្រើនបាននិយា យថា កាលរៀបការលើកទីមួយអ្នកនាង ថន ដារ៉ា ជ្រើសយកខែមិថុនា ហើយលើកទីពីរយកខែមិថុនាទៀតខុសតែថ្ងៃប៉ុណ្ណោះពិតជាគាប់ជួនតែម្តង ។ ប៉ុន្តែយ៉ាងណាជូនពរឱ្យអ្នកនាង និងអនាគតស្វាមីស្រឡាញ់គ្នារហូតដល់ចាស់រៀងខ្លួន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post