header ads

Sponsor

ក្រៅពីអតីតតារាសម្តែង និងពិធីការិនី ស្រីតូច ចំណាន ដែលត្រៀមខ្លួននៅក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈលោក អ៊ឹម ជីវ៉ា ដែលធ្លាប់បានប្រកាសកាលពីពេលកន្លងមកថានឹងឈរឈ្មោះជាបេក្ខភាពនៅក្នុងអណត្តិថ្មីនេះបានដកខ្លួនចេញហើយ ។

គេចាំបានថាក្រោយពីអ្នកនាង ចន ចន័្ទលក្ខិណា ប្រកាសពីការបញ្ចប់អណត្តិជាប្រធានសមា គមសិល្បៈនោះគេបានឃើញសន្ទុះនៃការគាំទ្រតារាពហុជំនាញ ខាត់ សុឃីម ក្នុងការធ្វើជាប្រធានសមាគមសិល្បៈ។ ប៉ុន្តែក្រោយពីមានវត្តមានអតីតតារាសម្តែង ស្រីតូច ចំណាន ដែលជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈមកអ្នកនាង ខាត់ សុឃីម ក៏បានដកខ្លួនវិញ។បន្ថែមពីនោះលោក អ៊ឹម ជីវ៉ា ដែលតែងតែមានសកម្មភាពចុះជួយអ្នកសិល្បៈខ្វះខាត និងចាស់ជរានាពេលកន្លងមកនោះក៏បានប្រកាសជាសាធារណៈថានឹងឈរឈ្មោះជាបេក្ខភាពប្រកួតប្រជែងនៅក្នុងអណត្តិថ្មីនេះហើយលោកក៏បានបង្ហាញពីប្រវត្តិរូបសង្ខេបនិងសកម្មភាពការងាររបស់ខ្លួនជាសាធារណៈ ។ ក្នុងនោះគេក៏បានឃើញអ្នកសិល្បៈជាច្រើនបានបង្ហាញការពេញចិត្តចំពោះសកម្មភាពមនុស្សធម៌របស់លោក អ៊ឹម ជីវ៉ា ផងដែរ។ 


អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃទី ១៩នេះលោក អ៊ឹម ជីវ៉ា ក៏បានលើកឡើងនៅក្នុងគណនីយលោកថានឹងដកខ្លួនចេញពីសមាគមហើយ ។ លោកបាននិយាយថា«សូមសមាគមសិល្បករចេញសចក្តីប្រកាសជាសារធារណៈអោយបេក្ខភាពណាចង់ដាក់ពាក្យធ្វើជាប្រធានសមាគ មផង ! ថាផុតកំណត់ថ្ងៃណា ! ចំពោះខ្ញុំវិញមិនបន្តរជាមួយសមាគមទេសូមដកខ្លួនចេញហើ យ»។ជុំវិញការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា ក៏មានអ្នកគាំទ្រមួយចំនួនបានសួរនាំពីមូលហេតុដែលលោកប្តូរចិត្តមិនឈរឈ្មោះបែបនេះ តែលោកមិនបានឆ្លើយតបឡើយ តែក៏មានអ្នកខ្លះគាំទ្រនិងនិយាយថា កុំឱ្យឈឺក្បាលច្រើន ។

បើតាមគម្រោងប្រធានសមាគមសិល្បករខ្មែរនឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅក្នុងថ្ងៃទី០២ ខែ ឧសភា ខាងមុខនេះ ដោយគណកម្មាធិការចំរុះនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ហើយការបោះឆ្នោតធ្វើឡើងនៅសាលមហោស្រពចតុមុខ។បើតាមប្រភពផ្លូវការបានឱ្យដឹងបន្ថែមថាក្រៅពីលោកជំទាវ ស្រី តូចចំណាន ដែលបានបំពេញគ្រប់លក្ខខណ្ឌក្នុងការឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរគេមិនបានឃើញសិល្បករការិនីណាផ្សេងឈេឈ្មោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post