header ads

Sponsor

បុរី ប៉េង ហួត គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ផ្ទះសម្រាប់រស់នៅ ក៏ដូចជាសម្រាប់ធ្វើអាជីវកម្ម​នៅគម្រោងជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុន​ដែលកំពុងសាងសង់យ៉ាងមមាញឹក និងមានសក្ដានុពលគួរឱ្យកត់សម្គាល់នោះគឺ គម្រោង ដឹស្ដា មេរាហ្កាដិន។

គម្រោង ដឹស្ដា មេរាហ្កាដិន មានចំណុចពិសេសៗជាច្រើន ដែលលោកអ្នកគួរតែពិចារណាក្នុងការជ្រើសរើសយកធ្វើជាលំនៅឋាន ឬធ្វើអាជីកម្មដូចខាងក្រោម៖

១- ស្ថិតនៅលើផ្លូវសក្ដានុពលដែលតភ្ជាប់ទៅតំបន់សំខាន់នានា

គម្រោងនេះស្ថិតនៅលើបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី ២ (ផ្លូវ៥០ម៉ែត្រ) ដែលជាទីក្រុងរណបថ្មីមួយនៅកៀកនឹងចំណុចកណ្ដាលរាជធានីភ្នំពេញ និងជាផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ ដូចជា៖ ផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះថ្មី តំបន់ចំការដូង តំបន់ទួលពង្រ ក្រុងតាខ្មៅ និងតំបន់កួរស្រូវជាដើម។ ទីតាំងនេះជាទីតាំងយុទ្ធសាស្រ្តមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅថ្ងៃអនាគត។

២- មានម៉ូដផ្ទះច្រើនជម្រើសសមស្របគ្រប់តម្រូវការ

ក្នុងចំណោមគម្រោងទាំងអស់របស់បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន មានជម្រើសម៉ូដផ្ទះច្រើនជាងគេ រាប់ចាប់ពីហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ ទាំងក្លាសិក និងម៉ូដឺន និងវីឡាទោលគ្រប់ទំហំ ហើយទីតាំងសុទ្ធតែល្អ មានផ្លូវខ្វាត់ខ្វែង សួនច្បារ និងជិតច្រកចេញជាដើម។ រីឯតម្លៃ គម្រោងនេះមានតម្លៃល្អ និងការផ្ដល់ជូនយ៉ាងពិសេស។

៣- មានហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈជុំវិញស្រាប់

គម្រោងនេះស្ថិតនៅក្នុងខណ្ឌដង្កោ ដែលជាខណ្ឌកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមានអាជីវកម្មថ្មីៗ ស្ថាប័នអប់រំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបជាដើម ដែលធ្វើឱ្យអ្នករស់នៅក្នុងគម្រោង ដឹស្ដា មេរាហ្កាដិន កាន់តែមានភាពងាយស្រួល។

៤- បរិក្ខាក្នុងគម្រោងសម្បូរបែបដែលគាំទ្រដល់ការរស់នៅ

ក្នុងគម្រោងមាននូវបរិក្ខាដ៏សម្បូរបែបដែលជួយដល់ការរស់នៅរបស់អតិថិជនកាន់តែងាយស្រួលដូចជា ផ្សារទំនើប ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារដ៏ធំ កន្លែងក្មេងលេង ទូរ ATM និងហាងកាហ្វេជាដើម។

៥- សុវត្ថិភាព និងផាសុកភាព

នេះគឺជាចំណុចសំខាន់សម្រាប់អតិថិជនដែលរស់នៅត្រូវការបំផុត។ នៅក្នុងគម្រោងមានសន្តិសុខយាមនៅច្រកចេញចូល មានការជិះល្បាត គម្រោងទាំងមូលមានរបងហ៊ុមព័ទ្ធ និងមានកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងគម្រោង ដែលជួយដល់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនអតិថិជនឱ្យមានភាពកក់ក្ដៅ បើទោះបីជាត្រូវបិទទ្វាផ្ទះទៅធ្វើកាងារ ប្រកបរបរ ឬធ្វើដំណើរទៅឆ្ងាយច្រើនថ្ងៃក្ដី។

បុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន មិនត្រឹមតែជាកន្លែងដែលគួរឱ្យរស់នៅតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការអភិវឌ្ឍទីក្រុងក្នុងពេលអនាគត់។ សក្ដានុពលនៃតំបន់មួយនេះនឹងក្លាយទៅជាសហគមន៍ដ៏ធំមួយនៅពេលដ៏ខ្លីខាងមុខ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post