អ្នកលេងបណ្តាញសង្គមបានបង្ហាញការចាប់អារម្មណ៍និងបានចូលរួមបញ្ចេញមតិព្រោងព្រាតក្រោយបានឃើញឌីជេ ណាណា លាន់មាត់ថាផ្ទះរបស់អ្នកនាងប្រើភ្លើងច្រើនខ្លាំងទើបគ្រាន់តែឃើញវិក័យប័ត្រភ្លើងឡើងព្រឺសម្បុរជាងឃើញអាបទៅទៀត។
ដោយសារតែអាកាសធាតុក្តៅខ្លាំងទើបការប្រើប្រាស់អគ្គិសនីសម្រាប់គេហដ្ឋាននីមួយៗមានការកើនឡើងខុសពីធម្មតា។ យ៉ាងណាមិញថ្មីៗនេះឌីជេ ណាណា បានបង្ហាញវិក័យប័ត្រភ្លើងនិងភ្ជាប់ដោយការរៀបរាប់ថា«កាលពីក្មេង ខ្លាចអាប រត់រកភ្លើង...ឥឡូវឃើញវិក័យប័ត្រភ្លើង ចង់រត់រកអាប...ខែក្តៅខ្លាំង ផ្ទះខ្ញុំប្រើភ្លើងច្រើន ឡើងព្រឺសម្បុរជាងបើឃើញអាបទៀត គិតទៅអាប ចំណេញណាស់ មានភ្លើងភ្លឺអូតូ អត់បាច់បង់ថ្លៃភ្លើងរាល់ខែ »។
ការលើកឡើងរបស់ឌីជេរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងបានបញ្ចេញមតិគ្រប់គ្នាដោយអ្នកខ្លះបានលើកឡើងថា «ញុំចង់និយាយរឿងភ្លើងនឹងដែរបងអើយ ចង់ដាច់ខ្យល់ហើយ ឡើង1*3 រកតែលុយបង់ភ្លើងមិនចង់បាន មិនដឹងគិតមិចទេ» «ផ្ទះខ្ញុំធ្លាប់តែ២០ម៉ឺនជាងរាល់ខែ តែឥលូវនេះឡើងជាង៦០ម៉ឺនប្រចាំខែហើយ» «ខែនេះភ្លើងកើនសាហាវបងអើយ»។
ដ្បិតមិនបានបង្ហាញពីចំនួនទឹកប្រាក់ក្នុងការប្រើប្រាស់ភ្លើងជាចំហក្តី តែ ឌីជេ ណាណា បានអះអាងថាមិនមានការសង្ស័យអ្វីឡើយព្រោះផ្ទះរបស់អ្នកនាងមានការប្រើប្រាស់ភ្លើងអស់ច្រើ នពិតប្រាកដមែន ។ ថ្មីៗនេះដែរអគ្គិសនីកម្ពុជាក៏បានចេញសេចក្តីជូនដំណឹងស្នើសុំឱ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីទាំងអស់ចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ថាមពលអគ្គសនីដោ យសារអាកាសធាតុក្នុងរដូវប្រាំងឆ្នាំ ២០២៤ស្ថិតក្នុងបាតុភូតអែលនីញ៉ូ ដែលចាប់ពីដើមខែមេសាសីតុណ្ហភាពមានការកើនកំដៅខ្លាំងបណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា៣០ភាគរយបើប្រៀបធៀបឆ្នាំមុន ៕