មានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់អ្នកចូលចិត្តនិងគាំទ្របវរកញ្ញាក្រោយពីថ្មីៗនេះមានអ្នកផាត់មុខម្នាក់បានទម្លាយថាមានបវរកញ្ញាម្នាក់ជាសត្វកញ្ជ្រោងពាក់មុខដូចទេពធីតាបានមើល ងាយដល់រូបលោកដោយការលុបការផាត់មុខហើយថែមទាំងបោចសក់ដែលបានធ្វើរួចនៅមុខក្រុមការងារថែមទៀតផង ។ ដ្បិតមានការលើកឡើងនូវរឿងរ៉ាវខ្លះៗក៏ពិតមែន តែអ្នកផាត់មុខរូបនេះមិនបានទម្លាយឈ្មោះបវរកញ្ញារូបនោះជាសាធារណៈឡើយ ។
ថ្មីៗនេះគេបានឃើញគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា The Brandy ដែលត្រូវគេស្គាល់ថាជាជាងផាត់មុខមួយរូបបានចេញមុខឡាយវីដេអូជាបន្តបន្ទាប់ដោយនិយាយពីបវរកញ្ញាម្នាក់ដែលចូលចិត្តធ្វើចរិតតួឯកជាជនរងគ្រោះគ្រប់កាលៈទេសៈទោះបីជាថ្ងៃម្តាយស្លាប់ក៏ អត់យំសោកអត់ផុសអីក៏នៅតែជាមនុស្សល្អ។មិនតែប៉ុណ្ណោះបវរកញ្ញារូបនោះជាមេបង្ករឿងធ្វើឱ្យបវរកញ្ញាដទៃទៀតឈ្លោះគ្នាហើយក៏បានធ្វើឱ្យបវរកញ្ញាប្រទេសជិតខាងមើលងាយស្រុកខ្មែរទៀតផង។ មិនតែប៉ុណ្ណោះជាងផាត់មុខរូបនេះបានបន្ថែមទៀតថាបវរកញ្ញារូបនេះធ្វើល្អមុខតែកាម៉េរ៉ា និងអត់ឱ្យតម្លៃការងារអ្នកផាត់មុខទេពោលមើលងាយចំពោះការងារពួកគេទាំងដែលគេជាអ្នកធ្វើខ្លួនឱ្យស្រស់ស្អាត ។
ក្រៅពីឡាយវីដេអូគណនីយនោះក៏បានបន្តបង្ហោះសារជាបន្តបន្ទាប់ថា« ខ្ញុំត្រូវបានបវរកញ្ញា បំផ្លាញការងារដោយ លុបការmakeup ថែមទាំង បោចសក់ដែរធ្វើនៅនិងមុខក្រុមការងារទៀត🥲 តើបវរកញ្ញានោះពិតជាធ្វើត្រូវមែន?» «តើបវរកញ្ញា ត្រូវតែយកជាងmakeup នៅទីក្រុងមែន ទើបអាចលាបមុខអោយបវរកញ្ញាបាន? ព្រោះគាត់បានឌឺដង ថាអោយខ្ញុំថា ជាជាងmakeup មកពីស្រែ🥲។ គ្រាន់កើតនៅស្រុកស្រែខុសដែរមែន? អ្នកស្រែខុសអី?»
ជុំវិញការលើកឡើងរបស់ជាងផាត់មុខរូបនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិជាបន្តបន្ទាប់ហើយខ្លះទៀតចង់ដឹងថាតើបវរកញ្ញាដែលពាក់ស្បែកកញ្ជ្រោងរូបនោះជានរណា ទើបបានជាមិនឱ្យតម្លៃការងារគេបែបនេះ។ ខ្លះទៀតលាន់មាត់ថាបើជារឿងពិតមែនបវរកញ្ញាម្នាក់នោះមិនគួរឱ្យមហាជនគាំទ្រឡើយ ។ក្រៅពីនោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានទាយៗលេងចំពោះការរៀបរាប់ខ្លះៗរបស់ជាងផាត់មុខរូបនោះ ៕