header ads

Sponsor


មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសអ្នកគាំទ្រតារាចម្រៀងសម្បុរស្រអែមស្រស់ សុខ ស្រីនាង ដោយថ្មីៗនេះមានគណនីយហ្វេសប៊ុកអ្នកផាត់មុខល្បីម្នាក់បានបង្ហាញវីដេអូខ្លីរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះដោយបានលើកឡើងថាបានរួមការងារថ្មីជាមួយតា រាចម្រៀង សុខ ស្រីនាង ។

បើគិតមកដល់ពេលនេះប្រមាណជាងមួយឆ្នាំហើយដែលតារាចម្រៀង សុខ ស្រីនាង បានបាត់មុខពីអាជីពសិល្បៈមិនថាការចែករំលែករូបភាពនៅក្នុងបណ្តាញសង្គមឬកម្មវិធីនានារបស់អ្នកសិល្បៈនោះឡើយ ។ សូម្បីតែតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសក៏មិនបានដឹងដំណឹងថា សុខ ស្រីនាង សុខទុក្ខបែបណាឡើយដោយម្នាក់ៗអះអាងថាខានទាក់ទងគ្នារយៈពេលយូរហើយ។ ប៉ុន្តែថ្មីៗអ្នកផាត់មុខល្បីម្នាក់បានបង្ហាញវីដេអូខ្លីរបស់ សុខ ស្រីនាង ដោយបានបញ្ជាក់ថាបានរួមការងារថ្មីជាមួយគ្នា។

មិនតែប៉ុណ្ណោះអ្នកផាត់មុខរូបនោះបានលាន់មាត់សរ សើរថាត្រឡប់មកលើកនេះ សុខ ស្រីនាង កាន់ស្អាតជាងមុនទៅទៀត។ ជាមួយនឹងការបង្ហាញវីដេអូថ្មីរបស់តារាចម្រៀង សុខ ស្រីនាង បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការត្រេកអរជាខ្លាំងដោយម្នាក់ៗរំពឹងថាតារាចម្រៀងរូបនេះនឹងត្រឡប់មកប្រឡូកក្នុងអាជីពចម្រៀងនៅក្នុងពេលឆាប់ៗ។

បើតាមការលើកឡើងរបស់អ្នកផាត់មុខរូបនោះបាននិយាយថាមិនយូរទេ សុខ ស្រីនាង នឹងវិលត្រឡប់មកជួបអ្នកគាំទ្ររបស់ខ្លួនវិញហើយ ។ គួរបញ្ជាក់ថា សុខ ស្រីនាង បានបាត់មុខពីការច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រីនានាកាលពីដើមឆ្នាំ ២០២៣ ដោយនាងបានចំណាយពេលទៅដើរកម្សាន្តនៅតាមបណ្តារប្រទេសជិតខាងយ៉ាងរីករាយ ក្រោយមកតារាចម្រៀងរូបនេះក៏បានបាត់មុខឈឹងតែម្តងដែលសូម្បីនៅក្នុងបណ្តាញសង្គមក៏នាងមិនដែលចែករំលែករូបភាពឬសកម្មភាពឯកជនរបស់ខ្លួនបង្ហាញដល់ ហ្វេន ហ្វេន ឡើយ ។ ប៉ុន្តែយ៉ាងណាអ្នកគាំទ្ររបស់ សុខ ស្រីនាង សុទ្ធតែដឹងច្បាស់ថាអាយដលខ្លួនមិនចូលចិត្តបើកចំហជីវិតឯកជនខ្លួនឡើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post