header ads

Sponsor

ពេលនេះតារាតិកតុក សុខ លីន បានត្រឡប់មកស្រុកកំណើតវិញក្រោយពីការព្យាបាលមុខរបួសបានធូរស្រាល ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បើតាមការរៀបរាប់របស់គូស្នេហ៍ សុខ លីន នៅក្នុងការឡាយវីដេអូកាលពីពេលថ្មីៗនេះបានឱ្យដឹងថាសម្រាប់ថ្លៃចំណាយនៅក្នុងការព្យា បាលមុខរបួស សុខ លីន មួយថ្ងៃត្រូវចំណាយអស់ប្រមាណជា៤ពាន់ដុល្លារឯណោះ។


គួរបញ្ជាក់ផងដែរថាដោយការភិតភ័យនៅក្នុងហេតុការណ៍ចោរប្លន់និងចាប់ជម្រិតដោយគំរាមទារប្រាក់ចំនួន២០ម៉ឺនដុល្លារនឹងបានបាញ់សម្លាប់ស្វាមីអ្នកជំនួញអនឡាញដែលជាម្ចាស់ផលិតផល Lakamo កាលពីយប់ថ្ងៃទី ១០កន្លងទៅនោះបានតារាតិកតុក សុខ លីនដែលស្ថិតនៅក្នុងហេតុការណ៍នោះបានលោតចុះទៅជុងនឹងឈើដែលបណ្ដាលឱ្យរងរបួសក្រោមចង្កា ធ្ងន់ធ្ងរ។ក្រោយរងរបួសភ្លាមៗ សុខ លីន ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ តែក្រោយមកក្រុមគ្រួសារក៏ត្រូវបញ្ជូនបន្តទៅព្យាបាលនៅប្រទេសថៃ ។ 

បើតាមការលើកឡើងរបស់គូស្នេហ៍លោក អៀង វុត្ថា ដែលបានរួមដំណើរទៅជាមួយ សុខ លីន នោះបានឱ្យដឹងថាសម្រាប់ការព្យាបាលរបួស សុខ លីន កន្លងមកចំណាយអស់ច្រើនគួរសមដែលមួយថ្ងៃត្រូវចំណាយអស់ប្រាក់ប្រមាណ ៤ពាន់ដុល្លារ នេះខាងមន្ទីរពេទ្យចុះឱ្យ ៥០០ដុល្លារផង ។ «និយាយទៅមិនមែនស្រាលដូចមហាជនបានគិតកន្លងមកមកទេ ។ ប្រសិនបើទុកយូរជាងនេះទៀតតម្លៃព្យាបាលកាន់តែថ្លៃ» ។នេះជាការលើកឡើងរបស់លោក អៀង វុត្ថា ។ 

ប៉ុន្តែយ៉ាងណាពេលនេះស្ថានភាពរបួសរបស់ សុខ លីន ក៏បានប្រសើរហើយពួកគេក៏បានត្រឡប់មកស្រុកខ្មែរកាលពីថ្ងៃទី ២១ ម្សិលមិញនេះ តែអ្វីដែលធ្វើឱ្យតារាតិកតុករូបនេះកាន់តែស្លុតចិត្តនោះនាងត្រូវបាត់បង់អ្នកម្តាយក្មេកដោយគ្មានថ្ងៃវិលត្រឡប់។គេដឹងហើយថាទោះបីបានចែកផ្លូវជាមួយស្វាមីក្តី តែ សុខ លីន នៅតែបន្តការគោរពរាប់អានដល់អតីតអ្នកម្តាយក្មេកដែលគេតែងឃើញតាមរយៈការបង្ហោះវីដេអូនាពេលកន្លងមក ។ ក្រៅពីការចូលរួមរំលែកទុក្ខចំពោះ សុខ លីន ដែលបានបាត់បង់អ្នកម្តាយក្មេកនោះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញការរីករាយក្រោយបានឃើញនាងមានសុខភាពល្អប្រសើរមកវិញ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post