header ads

Sponsor

តាមគម្រោងតារាសម្តែង ដួង ម៉ានិច និងស្វាមី ហ៊ាឆាត បានរៀបចំពិធីជប់លៀងភ្ញៀវកិត្តិយសនៅក្នុងពិធីពិសេសរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ២២ ល្ងាចនេះតែម្តង ។ទោះរៀបការនៅឆ្ងាយបន្តិចក្តី តែ ដួង ម៉ានិច បានអញ្ជើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈប្រមាណជា ៤០តុ តែអ្វីដែលពិសេសនោះពិធីមង្គលរបស់អ្នកនាងមិនមានការទទួលទានគ្រឿងស្រវឹងឡើយ ។ 

តាមពិត ដួង ម៉ានិច បានរៀបចំពិធីមង្គលការដែលមានកម្មវិធីបែបប្រពៃណីខ្មែរមួយចំនួន តាំងពីថ្ងៃទី១០ មេសា តែអ្នកចូលរួមជាសាច់ញាតិចាស់ទុំសងខាងតែប៉ុណ្ណោះមិនមានវត្តមាន អ្នកសិល្បៈឡើយ ។

 មិនមែនលំៗទេនៅក្នុងថ្ងៃនោះដែរតារាសម្តែងដែលនិយមការតែងខ្លួនសិ ចស៊ីរូបនេះក៏បានចុះសំបុត្រអាពាហ៍ពិពាហ៍ទៅតាមផ្លូវច្បាប់រួចរាល់ហើយ។ ដោយឡែកស ម្រាប់ពិធីជប់លៀងនៅល្ងាចនេះជាការជួបជុំរវាងមិត្តភក្តិក្នុងនិងក្រៅសិល្បៈប្រមាណជា៤០០នាក់ចូលរួម ហើយក្នុងនោះ ដួង ម៉ានិច ក៏បានបង្ហើបថានឹងមានពិធីSurprise  ជាពិសេសផងដែរ ។ 

តាមរយៈវីដេអូខ្លះៗទិដ្ឋភាពនៅក្នុងការរៀបពិធីមង្គលការរបស់ ដួង ម៉ានិច នៅល្ងាចនេះនៅខេត្តព្រះសីហនុពិតជាមានភាពស្រស់ស្អាត និងរ៉ូមែនទិកជាខ្លាំង ។ ដ្បិតមិនមែនជាពិធីដែលមានលក្ខណៈអធិកអធម ក្តីតែមើលទៅពិតជាមានក្តីសុខនិងស្រស់ស្រាយជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនាមាត់សមុទ្រ ។ ក្នុងនោះក៏មានការសរសើរដល់ ដួង ម៉ានិច និងស្វាមី ដែលមិនជ្រើសយកការទទួលទានគ្រឿងស្រវឹងសម្រាប់ពិធីមង្គលរបស់ខ្លួនដែលជាគំរូល្អមួយ ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post