header ads

Sponsor

ដើម្បីតម្រូវតាមទីផ្សារក៏ដូចជាឱ្យអ្នកគាំទ្ររបស់ខ្លួនប្លែកអារម្មណ៍នោះតារាចម្រៀង ឆន សុវ ណ្ណរាជ បានចេញបទថ្មីប្រភេទបែប Remix ជាបន្តបន្ទាប់ចំនួនពីរបទ តែយ៉ាងណាបទចម្រៀងទាំងពីរហាក់ទទួលបានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមច្រើនជាងការសរសើរ។

មិនខុសពីតារាដទៃឡើយសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលទើបបញ្ចប់ទៅថ្មីៗនេះតារាចម្រៀ ង ឆន សុវណ្ណរាជ ក៏មានភាពមមាញឹកនៅក្នុងការចេញទៅច្រៀងនៅតាមកម្មវិធីប្រគំតន្រ្តីនៅតាមបណ្តារខេត្តជាបន្តបន្ទាប់ ។ ប៉ុន្តែតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏មិនភ្លេចនឹងចេញបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ ។

យ៉ាងណាមិញថ្មីៗនេះលោក ឆន សុវណ្ណរាជ បានចេញបទចម្រៀងថ្មីៗជាប្រភេទបទ Remix ដែលមានចំណងជើងថា«ធម្មជាតិស្ងៀមឈឹង» និងបទ«កុំជឿមនុស្សស្រវឹង» ជាដើម ។អ្វីដែលគួរឱ្យចាប់អារម្មណ៍បទចម្រៀងទាំងពីររបទរបស់តារាចម្រៀងរូបសង្ហា ឆន សុវណ្ណរាជ ហាក់ទទួលរងការរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយមានការបញ្ចេញមតិជាច្រើនថា «ពីមុនគ្រាន់បើព្រោះច្រៀងបទចម្លងពីគេឥឡូវច្រៀងបទហ៊ានតែច្រៀងបទកូពីគេគេជេរ… ឥឡូវឲ្យធ្វើម៉េចបើទេពកោសល្យមានតែប៉ុណ្ណឹង» «ពិរោះណាស់បង បាច់ចេញទៀតទេ» «ពួកម៉ាកខ្ញុំពីមុនជាមនុស្សIntrovert ក្រោយពីស្តាប់បទថ្មីហើយ ក៏ក្លាយជាមនុស្ស6trovertមួយរំពេច» «ខ្ញុំមិនមែនជាអ្នកពូកែ ខាងភ្លេងតន្រ្តី និងច្រៀងទេ តែស្ដាប់ទៅពិតជាពិរោះ ស្ដាប់លឺពីត្រចៀកម្ខាងចេញទៅត្រចៀកម្ខាងទៀត បើដាក់បញ្ចូលបទនិងទៅយូណេស្កូប្រហែលជាបានសំរេច» ជាដើម។

ទន្ទឹមនិងការរិះគន់បទចម្រៀងប្រភេទ Remix របស់លោក ឆន សុវណ្ណរាជ ក៏មានហ្វេន ហ្វេន មួយចំនួនសុំឱ្យតារាចម្រៀងរូបនេះងាកមកច្រៀងបទមនោសញ្ចេតនាបែបពីមុនដែលមានរសជាតិដូចជាបទ«១ខែ១០ថ្ងៃ» «ទីក្រុងគ្មានមេឃ» ជាដើម ។ ក្រោយទទួលរងនូវការរិះគន់ពីសំណាក់មហាជនចំពោះបទចម្រៀងទាំងពីរបទនោះលោក ឆន សុវណ្ណរាជ ក៏បានចេញមុខបង្ហោះសំណេរយ៉ាងវែងអន្លាយដោយលើកឡើងថាលោកញញឹមទទួលយកការមិនពេញចិត្តទាំងនេះ តែសុខៗលោកក៏លុបសារមួយនោះចេញវិញ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post