header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្រោយស្ត្រីម្នាក់បានឡាយវីដេអូបង្ហាញការខឹងសម្បារចំពោះបុគ្គ លិកនៅក្នុងព្រលានយន្តហោះអន្តរជាតិថាធ្វើការយឺតៗហើយថែមទាំងស៊ីភ្នែកជញ្ជឺងចំពោះការថ្លឹងអិវ៉ាន់។មិនតែប៉ុណ្ណោះស្ត្រីរូបនេះថែមទាំងប្រៀបធៀបថាព្រលានយន្តហោះតូចមិនបានព្រលានស្រុកមួយនៅប្រទេសអាមេរិកផង ។ ជាមួយនឹងការរិះគន់របស់ស្ត្រីរូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការខឹងសម្បារហើយក្នុងនោះលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានលើកឡើងថាកុំបានរស់នៅស្រុកគេជាន់ពន្លិចស្រុកកំណើតខ្លួន..។

គួរឱ្យដឹងថាកាលពីថ្ងៃទី ២៤ ម្សិលមិញនេះស្ត្រីម្នាក់ដែលត្រូវបានគេដឹងថាជាអ្នកលក់ផលិត ផលនៅក្នុងអនឡាញនិងជាអ្នកចែករំលែកចំណេះដឹងសុខភាពផ្លូវភេទនោះបានបង្ហាញអាការៈខឹងសម្បារបន្ទាប់ពីអ្នកស្រីបានធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ។ ស្រ្តីរូបនោះបានឡាយវីដេអូថាមនុស្សនៅក្នុងព្រលានតិចទេ តែឡើងចាល់ពេញហ្នឹងអ្នកធ្វើការយឺតយ៉ាវទ្រើកៗតែម្តងខុសពីកាលឆ្នាំ ២០១៨ ដូចជាមិនទ្រើកៗបែបនេះទេ ប្រហែលខ្សត់ខ្សោយបុគ្គលិកឬបែបណាទេកូរ៉េអ៊ែឡាញដូចគ្នាតែរបៀបរបបធ្វើការនៅអាមេរិកនិងស្រុកខ្មែរខុសគ្នា ។អ្វីដែលធ្វើឱ្យស្ត្រីរូបនេះក្តៅចិត្តនោះគឺមានការស៊ីភ្នែកជញ្ជឺងដែលអ្នកស្រីថ្លឹងពីផ្ទះមក ២៣គីឡូមកដ ល់ព្រលានថ្លឹងឃើញ២៦គីឡូទៅវិញ។ស្ត្រីរូបនោះបានប្រៀបធៀបព្រលានយន្តហោះអន្តរជាតិនៅស្រុកខ្មែរមិនបានប៉ុនកូនដៃព្រលានយន្តហោះនៅសហរដ្ឋអាមេរិកផង តែធ្វើការយឺត ។

វីដេអូឡាយរបស់ស្ត្រីរូបនោះបានធ្វើឱ្យបុគ្គល្បីៗនៅក្នុងបណ្តាញសង្គមដែលមានទាំងអ្នកសិល្បៈជាច្រើននោះបានបង្ហាញការមិនពេញចិត្តនិងបានរិះគន់ដល់អ្នកស្រីជាច្រើន។ ក្នុងនោះគេបានឃើញលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញយោបល់ថា «ខ្ញុំជាមនុស្សដែលហោះចេញចូលអាមេរិក ៥ដងក្នុង១ឆ្នាំ ក្នុងអំឡុង១៥ឆ្នាំមុន និង ១០ឆ្នាំក្រោយមក ហោះចេញចូលយ៉ាងតិច៣ដងក្នុង១ឆ្នាំការចូលនិងចេញនៅអាមេរិកមានភាពលំបាកជាងនៅប្រទេសខ្មែរខ្លាំងណាស់ ទាក់ទងនិងសុវត្ថិភាព សន្តិសុខ និង ច្បាប់ គឺនៅអាមេរិកលំបាកនិងតឹងរឹងជាងនៅខ្មែរ ហើយឥរិយាបថរបស់មន្រ្តីនៅព្រលានយន្តហោះក៏មិនទន់ភ្លន់និងយោគយល់ដូចជាជនជាតិខ្មែរយើងឡើយមីង។

 សូមមីងនិយាយអ្វីដែលជាការពិតកុំបានទៅរស់នៅស្រុកគេ មកជាន់ពន្លិចស្រុកកំណើតរបស់ខ្លួនឯង»។អ្វីដែលកត់សម្គាល់តបជាមួយនឹងការរិះគន់ ស្ត្រីរូបនេះបានលើកឡើងថាអ្នកស្រីគ្រាន់តែចង់រិះគន់កែលំអរដើម្បីឱ្យមានការរីកចម្រើនប៉ុណ្ណោះមិនមែនជាន់ពន្លិចឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post