header ads

Sponsor

បន្ទាប៉ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាសម្តេចធ្លាប់បានផ្តល់ប្រាក់៣០ម៉ឺនដុល្លារដល់លោក សាពូន មីដាដា និង សឿ សុធារ៉ា តែមិនមែនជាង ៦លានដុល្លារដូចអតីតតារាចម្រៀងរូបនេះបានលើកឡើងព្រោះសម្តេចគ្មានលទ្ធភាពទេ ។ ឆ្លើយតបជាមួយសម្តេច ហ៊ុន សែន លោក សាពូន មីដាដា បានទទួលស្គាល់កំហុសនៅក្នុងការនិយាយនឹងបានឱ្យដឹងថាលោកទទួលបានប្រាក់ជាង ៤០ម៉ឺនដុល្លារមិនមែន៦លាន៧សែនដុល្លារនោះឡើយ ។
 

គេចាំបានថាកាលពីថ្ងៃទី ២៤ ម្សិលមិញលោក សាពូន មីដាដា បានរំឮករឿងអតីតកាលជាង ១០ឆ្នាំមុនដែលជីវិតរបស់លោកនិងអតីតភរិយាពិតជាភីងដោយបានប្រាប់ថាធ្លាប់ទទួលប្រាក់ជិត ៧លានដុល្លាររួមនឹងផ្ទះវីឡា រថយន្តនិងគ្រឿងមាសពេជ្រពីសម្តេច ហ៊ុន សែន។ប៉ុន្តែអ្វីៗត្រូវរលាយដោយសារស្នាដៃបុរសកញ្ជើធ្លុះដូចរូបលោក។ការលើកឡើងជាសាធារណៈរបស់អតីតតារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ។ ប៉ុន្តែសារទាំងនេះត្រូវបានសម្តេច ហ៊ុន សែន ឆ្លើយតបថាសម្តេចធ្លាប់បានផ្តល់ប្រាក់ ៣០ ម៉ឺនដុល្លារឱ្យ លោក សាពូន មីដាដា ទិញផ្ទះមិនមែនជិត៧លានដុល្លារឡើយ ។ 
 

នៅក្នុងថ្ងៃទី ២៥នេះលោក សាពូន មីដាដា ក៏បានបង្ហោះសារសុំទោសដល់សម្តេច ហ៊ុន សែន និងលោកជំទាវដែលខ្លួនបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកទាំងពីរ ។ មិនតែប៉ុណ្ណោះ លោក សាពូន មីដាដា បានប្រាប់ថាលោកបានទទួលទឹកប្រាក់ចំនួន ជាង ៤០ម៉ឺនដុល្លារ មិនមែនជាង ៦លានដុល្លារឡើយ។ អតីតតារាចម្រៀងដែលធ្លាប់មានឈ្មោះល្បីរូបនេះបានបង្ហោះសំណេរថា«កូនសូមក្រាបថ្វាយបង្គុំសូមខមាលទោសពីចំងាយសម្តេចពុកសម្តេចម៉ែជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលកូនបានបង្ហោះសារពីម្សិលមិញធ្វើឲ្យប៉ះពាល់ដល់មហាកិត្តិយសលោកទាំងទ្វេរ និងទឹកព្រះទ័យសប្បុរសដែលប្រោសប្រទានមកលើកូន និងធ្វើឲ្យមានការភាន់ច្រលំដល់មហាជន ជាឧិ!កាសឲ្យក្រុមប្រឆាំងមួយក្តាប់តូច យកទៅវ៉ៃប្រហារ មហាកិត្តិយសសម្តេចទាំងទ្វេរ ។

 ជាការពិតចំពោះប្រាក់ប្រទានរបស់សម្តេចពុកសម្តេចម៉ែដ៏ខ្ពង់ខ្ពស់បំផុតមកកូនសំរាប់លើកកំពស់ជីវ ភាពគ្រួសារ តាំងពីដំបូងនិងជាបណ្តើរៗរហូតមកមានចំនួនជាង40ម៉ឺន$ ( ចន្លោះពី42ម៉ឺន$ទៅ43ម៉ឺន $) មិនមែន 6.7លាន$នោះទេ ព្រះបាទទានប្រោស និងមហាជនទានជ្រាប ។ កូនសូមក្រាបថ្វាយបង្គុំសូមខមាលទោស និងសូមក្រាបថ្វាយបង្គុំដឹងគុណ គោរពបម្រើដោយឆន្ទះស្មោះត្រង់បំផុតអស់មួយជីវិត សូមទេវតា ទាំងម៉ឺនលោកធាតុ និងព្រះរតនះត្រ័យ តាមថែរក្សា សម្តេចពុក សម្តេចម៉ែ មានសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុជាងរយឆ្នាំ ដើម្បីគង់ជាម្លប់តេជោសុខសន្តិភាព កម្ពុជារុងរឿងរហូតទៅ»។
 

ដ្បិតបានចេញមុខសុំទោសរាល់អ្វីដែលខ្លួនបានបង្ហោះជាសាធារណៈកន្លងមកក្តី តែលោក សាពូន មីដាដា នៅរក្សាសំណេរចាស់របស់លោកនៅក្នុងបណ្តាញសង្គមមិនបានលុបចោលឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post