header ads

Sponsor

បន្ទាប់ពីទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមរឿងសរសើរប្រទេសអាមេរិក ថាស្រួលរស់នៅជាងស្រុកខ្មែរនោះពេលនេះ កក្កដា សោភ័ណ្ឌ បានចេញមុខបកស្រាយនិងលើកយកហេតុផលមួយចំនួនដែលធ្វើឱ្យខ្លួនគិតថាប្រទេសជឿនលឿននោះល្អជាងស្រុកកំណើត ។ បន្ថែមពីនោះ កក្កដា សោភ័ណ្ឌ បានលើកឡើងថាមនុស្សពេលនិយាយពិតគេខឹង ពេលកុហកបានគេស្រឡាញ់និងចូលចិត្ត។
 

គេចាំបានថាអតីតMiss Queen  កក្កដា សោភ័ណ្ឌ បានចាកចេញ ជាលក្ខណៈឯកជនយ៉ាងហាយសូរទៅប្រទេសបារាំង ហើយចុងក្រោយនេះកំពុងស្នាក់នៅសហរដ្ឋអាមេរិក ។ ទោះកំពុងរស់នៅអាមេរិកក្តី តែ កក្កដា សោ័ភណ្ឌ តែងបង្ហាញរូបភាពនិងវីដេអូដែលជាសកម្មភាពរបស់ខ្លួននៅទីនោះ ។តួយ៉ាងថ្មីៗនេះ កក្កដា សោភ័ណ្ឌ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការមិនពេញចិត្តដោយបុគ្គលរូបនេះបាននិយាយថា «នៅស្រុកអាមេរិកស្រួលជាងស្រុកខ្មែរបើឱ្យជ្រើសរើសខ្ញុំយកស្រុកអាមេរិកហើយខ្ញុំមិនជ្រើសយកស្រុកខ្មែរជាដាច់ខាត»។
 

សម្តីរបស់ កក្កដា សោភ័ណ្ឌ ត្រូវបានមហាជនមួយចំនួនបានរិះគន់និងជេរប្រមាថក្រោយពីឃើញប្រើពាក្យពេចន៍បែបនេះចំពោះប្រទេសកំណើត។រហួតអ្នកខ្លះនិយាយថាបើបែបនេះមែ នមកបាច់មកស្រុកខ្មែរឡើយ។ ជុំវិញរឿងនេះអតីតសង្ឈរូបនេះក៏បានចេញមុខបកស្រាយនិងរៀបរាប់ថា«ខ្ញុំសួរអ្នកទាំងអស់គ្នាពេលដែលមករស់នៅសហរដ្ឋអាមេរិកធ្វើការមួយម៉ោងបានយ៉ាងតិច ១៥ដុល្លារធ្វើបាន៨ម៉ោង ពេលឈឺរដ្ឋយើងចិញ្ចឹម ពេលមានកូនរៀនសាលាអត់អស់លុយ សាលាខ្លះក៏អស់ទៅ ។ នៅខ្មែរពេលអ្នកទាំងអស់គ្នាឈឺ គេគិតលុយមុនបើអ្នកទាំងអស់គ្នាអត់លុយអ្នកទាំងអស់គ្នានឹងទៅហើយបើនៅអាមេរិកគេមើលយើងវះកាត់ព្យាបាលយើងសិនបានគិតលុយតាមក្រោយ »។

មិនតែប៉ុណ្ណោះ កក្កដា សោភ័ណ្ឌ បានចោទជាសំណួរថា នៅស្រុកខ្មែរពេលយើងចាស់និងពេលធ្វើការធ្លាក់ខ្លួនឈឺតើអ្នកណាចិញ្ចឹម។នៅស្រុកខ្មែរស្រួ លរស់នៅតែអ្នកមានលុយទេ។ កក្កដា សោភ័ណ្ឌ បានបន្តថា « អ្នកខ្លះស៊ែរខ្លួនទេ តែដាក់ឈ្មោះចង់មករស់នៅសហរដ្ឋអាមេរិកដែរហើយអ្នកខ្លះទៀតចង់មកដែរ តែមកនៅមិនកើត»។ ចុងក្រោយ កក្កដា សោភ័ណ្ឌ ថាទោះអ្នកណាជេរថាឬរិះគន់ខ្លួនមិនទៅឈឺក្បាលទេព្រោះវាជារឿងពិតមនុស្សយើងនិយាយពិតចាប់ផ្តើមខឹងពេលនិយាយកុហកបានគេស្រឡាញ់និងចូលចិត្ត។ ជាមួយនឹងការបកស្រាយរបស់ កក្កដា សោភ័ណ្ឌ ក៏នៅតែមានការជេរប្រមាថពីមហាជនមួយភាគ តែក៏មានមួយភាគទៀតបានគាំទ្រចំពោះការលើកឡើងរបស់ កក្កដា សោភ័ណ្ឌ ផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post