header ads

Sponsor

ថ្មីៗនេះគេសង្កេតឃើញថាខ្មែរ Make Up Trend  កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនក្រោយពីបុគ្គលល្បីៗរួមនឹងតារាក្នុងសិល្បៈបាននាំគ្នាប្តូរពីឥណ្ឌា Make Up Trend  មកខ្មែរ Make Up Trend  ដែលកំពុងផ្ទុះខ្លាំងដោយការតែងជាអប្សរា ជាដើម ។ ប៉ុន្តែថ្មីៗនេះគណនីយហ្វេសប៊ុកមួយដែលត្រូវគេស្គាល់ថាជាអ្នកលក់អនឡាញ់ម្នាក់បានបញ្ចេញមតិថាខ្មែរ Make Up Trend   ប្តូរពីឥណ្ឌាមកខ្មែរមិនទាន់ WOW នៅឡើយទេ ដែលតាមគំនិតអ្នកនាងគួរប្តូររើសយកសម័យកម្ពុជាប្រជាធិបតេយ្យវិញ។

ស្រ្តីអ្នកលក់អនឡាញម្នាក់ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសបារាំងដែលមានគណនីយហ្វេសប៊ុកឈ្មោះថាSweetie Berry បញ្ចេញមតិថា «ជាមាតិផ្ទាល់ខ្លួនខ្ញុំ អ្នកធ្វើtrend តាមគេក្នុងTik Tok ដែលប្តូរពីឥណ្ឌាមក អប្សារា ពួកគាត់ធ្វើបានល្អហើយ តែនៅមានកំរិត ការកាត់តអត់ល្អ កាយវិការអត់ទាន់សម វាអត់ទាន់ឃើញថា wow។ ម៉្យាងទៀតការធ្វើអប្សារា វារាងពិបាក អោយពួកបរទេសដែលធ្វើត្រាប់តាមទាំងនុះធ្វើតាម យោងលើការពិបាកស្វែងរកសំលៀកបំពាក់នឹងគ្រឿងតុបតែង ជាពិសេសគឺមកុដ។ យោបល់ខ្ញុំ បើយើងចង់អោយgo viral គួរជ្រើសលើសំលៀកបំពាក់រាងសាមញ្ញញជាងនេះ ដូចរូបខាងក្រោម។ 

អាចរើសសំលៀកបំពាក់ក្នុងសម័យកាលណា៎មួយហើយដាក់ចំរៀងតាមសម័យកាលនុះ។ បើជាខ្ញុំ ខ្ញុំរើសយកសម័យកម្ពុជាប្រជាធិប តេយ្យ (ព្រោះមនុស្សជាច្រើន ជាតិសាសន៍ជាច្រើនស្គាល់ពាក្យថា khmer rougeតែអ្នកខ្លះមិនបានចាប់អារម្មណ៍លើសំលៀកបំពាក់។ ) វាអាចជាការចាក់ចូលចាប់យកចំណាប់អារម្មណ៍ពួកគេ។ បើជាខ្ញុំ ខ្ញុំធ្វើចាប់ផ្តើមពីសំលៀកបំពាក់កាលទស្សវត្សឆ្នាំ60-70 ហើយប្រែទៅជាឈុតខ្មៅ ក្រម៉ានិងទឹកមុខស្លេកស្លាំង។ វាមិនសូវរីករាយ តែវាជាការពិត ហើយក៏អាចបង្ហាញអោយពិភពលោកឃើញថាមុនសង្រ្គាម យើងក៏ធ្លាប់ស៊ីវីល័យ សង្រ្គាមបំផ្លាញយើង តែយើងនៅតស៊ូងើបឡើងវិញ»។

ទាំងនេះជាគ្រាន់តែជាការបញ្ចេញមតិរបស់ម្ចាស់គណនីយ Sweetie Berry ប៉ុណ្ណោះ ដែលក្នុងពេលនេះគេសង្កេតឃើញថាអ្នកជំនួញអនឡាញរួមនិងអ្នកសិល្បៈមួយចំនួនកំពុងនាំគ្នាប្តូរមកធ្វើជាខ្មែរ Make Up Trend  ដើម្បីជាការរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យដល់ពិភពលោកបានស្គាល់កាន់តែទូលំទូលាយ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post