header ads

Sponsor

ក្រៅពីការងារសិល្ប់ៈក៏ដូចជាការប្រកបរបរលក់អនឡាញតារាសម្តែងជើងចាស់ ចាន់ តារាទី បានចំណាយពេលក្នុងការមើលថែអ្នកម្តាយដែលមានវ័យជរាទៅហើយ ប៉ុន្តែយ៉ាងណាក្នុងនា មជាកូនលោកស្រីរីករាយនៅក្នុងតួនាទីមួយនេះ ។ តួយ៉ាងថ្មីៗតារាជើងចាស់រូបនេះបានលើកឡើងថាដើម្បីអ្នកម្តាយទោះអស់ទ្រព្យសម្បត្តិពីខ្លួនក៏អ្នកស្រីពេញចិត្តដែរ ។ 


រហូតមកដល់ពេលនេះតារាសម្តែងជើងចាស់ ចាន់ តារាទី នៅតែបន្តនៅក្នុងអាជីពសិល្បៈ គ្រាន់តែពុំសូវមានទីផ្សារទូលាយដូចមុនប៉ុន្មានទេ តែលោកស្រីក៏មានមុខរបរបន្ទាប់បន្សំដែលមានកូនជាការលក់ផ្អក ប្រហុក ត្រីងៀត ជាដើម ។ ទោះមានការងាររវល់ក៏លោកស្រីមិនភ្លេចនឹងចំណាយពេលវេលាមើលថែទាំអ្នកម្តាយដែលមានវ័យចាស់ជរាណាស់ទៅហើយ។

ថ្មីៗនេះតារាសម្តែងជើងចាស់រូបនេះបានចង្ហោះរូបភាពជាមួយអ្នកម្តាយអមដោយពាក្យពេចន៍ថា«ចំ ណូលមានទាំងប៉ុន្មានក៏មិនដែលបានសល់ដែរ ប៉ុន្តែមិនថ្វីទេ! ឲ្យតែអ្នកម្តាយបានជា និងរស់រានមានជីវិតបន្តជាមួយកូនទោះត្រូវអស់រលីងពីខ្លួនទៀតក៏កូនព្រមដែរ!»។

ជុំវិញការលើកឡើ ងរបស់អ្នកស្រីបានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការរំភើបជាខ្លាំងហើយសរសើរដល់ទឹកចិត្តកត្តញ្ញូរបស់លោកស្រីចំពោះអ្នកមានគុណ ហើយខ្លះទៀតក៏សរសើរសំណាងរបស់អ្នកម្តាយអ្នកស្រីដែលមានកូនស្រីមានទឹកចិត្តល្អមើលថែទាំងអ្នកម្តាយដោយផ្ទាល់ដៃបែបនេះបើទោះរវល់នៅក្នុងការងារជាច្រើនក្តី ។ 


ក្នុងនោះក៏មានការជូនពរដល់អ្នកម្តាយរបស់តារាសម្តែង ចាន់ តារាទី ឱ្យឆាប់ជាសះស្បើយពីជំងឺនិងមានសុខភាពមាំល្អពីសំណាក់អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រ ។ ចាន់ តារាទី ត្រូវបានគេចាត់ទុកជាសិល្បការិនីជើងចាស់ដែលមានស្នាដៃនិងសមត្ថភាពគួរឱ្យសរសើរ ហើយអ្វីដែលជាគំរូនោះប្រឡូកក្នុងសិល្បៈរាប់ឆ្នាំអ្នកស្រីមិនដែលមានរឿងរ៉ាវអាស្រូវអ្វីនោះទេ ។ ដ្បិតមានវ័យជ្រេបន្តិចក្តី តែសម្រស់និងមុខមាត់របស់អ្នកស្រីនៅតែស្រស់ស្អាតមិនថមថយទៅតាមអាយុនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post