header ads

Sponsor

ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែមានភាពស្រស់ស្រាយនិងពោរពេញទៅដោយក្តីសុខក្រោយពីមានស្វាមីបើទោះមិនទាន់ទទួលបានសមាជិកថ្មីដូចបំណងក្តី ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ស្ងាត់ៗក៏មានអ្នកសិល្បៈមួយចំនួនបានហៅអ្នកនាងថា លោកជំទាវ យ៉ាងពេញមាត់ដែលធ្វើឱ្យមានការងឿងឆ្ងល់ថាពិធីការិនីធ្មេញច្រពើសរូបនេះឡើងឋានៈពេលណាស្ងាត់ៗបានឡើងជំទា វបាត់។

ទោះបីមានស្វាមីជាអ្នកមានទ្រព្យសម្បត្តិធូរធារក្តី តែពិធីការិនីរូបស្រស់ម្នាក់នេះនៅតែបន្តអាជីពជាពិធីការិនីទាំងនៅក្នុងកម្មវិធីទូរទស្សន៍ និងពិធីមង្គលការនានា តែសម្រាប់ការថតរឿងឬMV នោះអ្នកនាងមានការជ្រើសរើសមុននឹងទទួលមិនមែនដូចមុនឡើយ ។ អ្វីដែលកត់សម្គាល់ក្រោយបានក្លាយជាក្មួយប្រសាររបស់អតីតនាយករដ្ឋមន្រ្តី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទទួលបានការគោរពស្រឡាញ់ពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ដោយអ្នកខ្លះតែងហៅអ្នកនាងថាជាលោកជំទាវទៀតផង ។

 តួយ៉ាងថ្មីៗនេះលោក លី សុខជន ដែលជាឱពុករបស់អតីតតារាសម្តែង លី ចាន់សីហា បានបង្ហោះរូបភាពរួមជាមួយពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ដោយសារដែលមានន័យថា«ទោះបីជាកូនមិនទាន់មាននិស្សយ័ថតក្រាបសំពះផ្ទាល់ជា មួយសម្ដេចម៉ែក៏ដោយកូនបានជួបថតត្រឹមតែជាមួយតួឯករបស់សម្ដេចម៉ែក៏កូនមានសំណាងណាស់ដែរ ជំទាវអូន ហ៊ិន ចន្ទ័និរត្ន ជាបុគ្គលមួយរូបមិនចេះឆ្មើងឆ្មៃ អោយតម្លៃមនុស្សជុំវិញខ្លួនគ្រប់ៗគ្នាសក្ដិសមតំណាងអោយតួអង្គសម្ដេចម៉ែនៅក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទ័ដែលជាអ្នកមានបុណ្យប្រចាំប្រទេសខ្លាំងណាស់អរគុណជំទាវអូនដែលនៅតែផ្ដល់កិត្តិយសអោយខ្ញុំ និងផ្ដាំសួរសុខទុក្ខ លី ចន្ទ័សីហា ដោយភាពរួសរាយរាក់ទាក់ជំទាវអូនឡើងកាន់តែខ្ពស់តែជំទាវមានចរិតថ្លៃថ្នូរដែលខ្ញុំស្មានមិនដល់រួសរាយរាក់ទាក់ណាស់ជាពិសេសគឺជំទាវអូនផ្ដល់កិត្តិយសថតរូបជាមួយខ្ញុំដោយក្ដីគោរពស្រលាញ់សូមជំទាវអូនមេត្តាទទួលយកនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទផង»។

ជុំវិញការហៅ ហ៊ិន ច័ន្ទនីរ័ត្ន ថាជាលោកជំទាវរបស់អ្នកសិល្បៈមួយចំនួនមិនមែនជារឿងចម្លែកនោះទេព្រោះដូចដឹងស្រាប់ហើយថាលោក ឌី ពេជ្រ ស្វាមីរបស់ពិធីការិនីរូបនេះក៏ជាអ្នកមានចំណេះដឹងដែលបានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកផ្នែកវិទ្យាសាស្រ្តនយោបាយ ហើយក្រៅពីនោះលោកក៏ជាអ្នកជំនួញម្នាក់ដែរ។ ប៉ុន្តែយ៉ាងណាគេមិនដឹងថាស្វាមីអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន មានតួនាទីអ្វីនៅក្នុងជួររាជរដ្ឋាភិបាលឡើយ។បើគិតមកដល់ពេលនេះរយៈពេលប្រមាណជិត ៥ខែហើយដែល ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយជាក្មួយប្រសារបស់អតីតនាយករដ្ឋមន្ត្រីស្របច្បាប់ដែលធ្វើឱ្យខ្សែជីវិតរបស់អ្នកនាងមានការផ្លាស់ប្តូរមិនធម្មតា៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post