header ads

Sponsor

មានការចាប់អារម្មណ៍ពិសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយលោក ម៉ៃ សុគន្ធ បានបង្ហោះសារដៀមដល់អ្នកផ្សព្វផ្សាយផលិតផល BA មួយចំនួនហ៊ឺហាសម្ញែងសម្ភារៈទំនើបៗ តែការពិត សូម្បីរកប្រាក់បង់រំលោះផ្ទះ ខុនដូ ឬបង់ថ្លៃផ្ទះជួលមិនគ្រប់ផង។ការស៊កសៀតផ្លៃផ្ការបស់លោក ម៉ៃ សុគន្ធ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមបញ្ចេញមតិគ្រប់គ្នា ព្រោះម្នាក់ៗដឹងថាលោកកំពុងឌឺដងដល់ រ៉ូស ដែលមិនមានលទ្ធភាពបង់ប្រាក់បង់រំលោះខុនដូតទៅទៀត។


ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាជ្រាបហើយថាចុងក្រោយនេះអ្នកសិល្បៈក៏ដូចជាបុគ្គលល្បីៗនៅក្នុងបណ្តាញសង្គមហាក់មានទឹកមាត់លេបដោយម្នាក់ៗមានហាងឆេងខ្ពស់នៅពេលក្តោបបានតំណែងជា BA ផ្សព្វផ្សាយឱ្យផលិតផលនានា។ BA ភាគច្រើនបានបង្ហាញពីតម្លៃខ្លួនខ្ពស់កប់ពពកដែលអ្នកខ្លះដល់កន្លះលានដុល្លារក៏មាន ដោយម្នាក់ៗបានសម្ញែងសម្ភារៈទំនើបៗរបស់ខ្លួននៅតាមបណ្តាញសង្គមផងដែរ ។ 

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះលោក ម៉ៃ សុគន្ធ បានបង្ហោះសារខ្លីដែលមានអត្ថន័យឌឺដងដល់ BA ទាំងនោះថា«BA ម្នាក់ៗផុសអួត សុទ្ធលុយ ដប់ម្ភៃម៉ឺនដុល្លារ ខ្លះលានដុល្លារ អួត ឡាន អួតផ្ទះ ពេជ្រ សំញែង តែជាក់ស្តែង ដល់ពេលលុយបង់ផ្ទះជួល រំលោះផ្ទះ ខុនដូ អត់គ្រប់ផង ? នេះហើយ សង្គម ទូងៗ ប្រហោងក្នុង»។

ការលើកឡើងរបស់លោក ម៉ៃ សុគន្ធ ទំនងជាចង់ដៀមដាមដល់ រ៉ូស ដែលធ្លាប់បង្ហាញពីភាពហ៊ឺហា និងបានប្រកាសពីតម្លៃខ្លួនរាប់ម៉ឺនដុល្លារនៅក្នុងការផ្សព្វផ្សាយផលិតផលមួយនាពេលកន្លងមក ។ ប៉ុន្តែថ្មីៗនេះអ្នកសិល្បៈសំបូររឿងអាស្រូវរូបនេះបែរជាប្រកាសថាខ្លួនមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបង់រំលោះខុនដូតទៅទៀត ។ ប៉ុន្តែយ៉ាងណា រ៉ូស បានលើកឡើងថាទោះធ្លាក់ខ្លួនក្របែបនេះតែ នាងមិនបានសុំជំនួយពីមហាជនទេព្រោះមិនចង់ឱ្យគេដៀលអ្នកសិល្បៈ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post